តុលាការទីក្រុងបាងកក បានកាត់ទោសបុរសជនជាតិខ្មែរ៥នាក់ ឲ្យជាប់ពន្ធនាគារម្នាក់ៗ៥០ឆ្នាំ ក្រោមការចោទថា...
កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ តុលាការទីក្រុងបាងកក បានកាត់ទោសបុរសជនជាតិខ្មែរ៥នាក់ ឲ្យជាប់ពន្ធនាគារម្នាក់ៗ៥០ឆ្នាំ ក្រោមការចោទថា បង្កហិង្សា និងរំលោភស្ត្រីអ្នកទេសចរ២នាក់ នៅលើ«កោះឃូត» ក្នុងប្រទេសថៃ កាលពី២ឆ្នាំមុន នេះបើយោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ បានចុះផ្សាយ ។
ក្នុងនោះផងដែរ បើតាមមន្ត្រីតុលាការម្នាក់នៅខេត្តត្រាតប្រទេសថៃបានប្រាប់ AFP ថា តុលាការថៃចោទថា ប្រជានេសាទខ្មែរទាំង៥នាក់ បានហែលទឹកឆ្លងទៅ «កោះឃូត» ហើយពួកគេបានប្រើហិង្សាលើភ្ញៀវទេសចរបារាំងមួយក្រុមមានគ្នា៤នាក់ និងបានរំលោភស្ដ្រីបរទេស២នាក់ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ។ ជនជាប់ចោទខ្មែរទាំង៥នាក់ ត្រូវបានតុលាការរកឃើញថា មានទោសពីបទរំលោភសេពសន្ថវៈ និងប្រើហិង្សាមានស្ថានទម្ងន់ទោសនិងមានម្នាក់ក្នុងចំណោមនោះ ជាប់ចោទពីបទ «មនុស្សឃាតដោយអចេតនា» ព្រមទាំងទទួលទោសពិន័យជាប្រាក់ផងដែរ ។
គួររំលឹកឡើងវិញផងដែរថា កាលពីល្ងាចថ្ងៃទី២៨ កុម្ភៈ ២០១៦ កម្មករខ្មែរដែលធ្វើការលើទូកនេសាទចំនួន៥នាក់ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីពួកគេព្រួតគ្នាចាប់រំលោភបូក លើស្ត្រីភ្ញៀវបរទេស២នាក់ ដែលកំពុងដើរលេងនៅលើឆ្នេរសមុទ្រ ស្ថិតក្នុងស្រុកកោះកូត ខេត្តត្រាត ប្រទេសថៃ ហើយថែមទាំងព្រួតគ្នាវាយដំទៅលើបុរសបរទេស២នាក់ ដែលដើរជាមួយស្ត្រីរងគ្រោះ បណ្ដាលឱ្យរងរបួសធ្ងន់ទៀតផង មុនពេលធ្វើសកម្មភាពចាប់រំលោភ ។
ហើយបើតាមមន្ត្រីខ្មែរ បានឱ្យដឹងថា កម្មករខ្មែរទាំង៥នាក់ ដែលត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន ១-ឈ្មោះចិន អាយុ២៥ឆ្នាំ ២-ឈ្មោះយីម អាយុ២៥ឆ្នាំ ៣-ឈ្មោះផៃ អាយុ២២ឆ្នាំ ៤-ឈ្មោះបុត្រ ណាម អាយុ២០ឆ្នាំ និង៥-ឈ្មោះធី អាយុ២០ឆ្នាំ ដែលសុទ្ធតែជាកម្មករធ្វើការលើទូកនេសាទ នៅប្រទេសថៃ ។
ប្រភពដដែលក៏បានបញ្ជាក់បន្ថែមទៀតថា ក្រុមកម្មករខ្មែរទាំង៥នាក់នេះ ត្រូវសមត្ថកិច្ចខេត្តត្រាត ដែលមានការចូលរួមពីប្រជាពលរដ្ឋជិត៥០នាក់ បានព័ទ្ធចាប់ខ្លួនភ្លាមៗ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ពួកគេបានចាប់រំលោភសេពសន្ថវៈទៅលើស្ត្រីបរទេស២នាក់ ពេលពួកនាង និងមិត្តប្រុស២នាក់ទៀត កំពុងដើរលេងក្បែរឆ្នេរសមុទ្រនៅក្នុងខេត្តត្រាត ខណៈថ្ងៃជិតលិចទៅហើយ ។
បើតាមការស្រង់សម្តី នៃបុគ្គលិកសណ្ឋាគារ «សែនអ៊ិនស៊ីរីសត» ស្ថិតនៅក្នុងខេត្តត្រាតបាននិយាយថា ដំបូងគេឃើញបុរសបរទេសម្នាក់ បានរត់ទាំងមានស្នាមរបូសមកប្រាប់បុគ្គលិកសណ្ឋាគារថា មានក្មេងស្ទាវមួយក្រុម បានវាយដំពួកខ្លួន ហើយថែមទាំងចាប់រំលោភមិត្តស្រីរបស់ខ្លួន២នាក់ទៀត យ៉ាងព្រៃផ្សៃ នៅមាត់ឆ្នេរសមុទ្រក្រោយសណ្ឋាគារ ។ ខណៈនោះ ក៏មានការភ្ញាក់ផ្អើលទាំងតម្រួត និងប្រជាពលរដ្ឋថៃនៅតំបន់នោះ នាំគ្នាដេញព័ទ្ធចាប់ក្រុមក្មេងស្ទាវនោះបានតែម្ដង ប៉ុន្តែក្រោយពីស្ទាក់ចាប់បានជនទាំង៥នាក់នោះ ហើយយកទៅសួរនាំទើបដឹងថា ពួកគេជាកម្មករខ្មែរ ធ្វើការលើទូកនេសាទក្នុងប្រទេសថៃ ។
បុគ្គលិកសណ្ឋាគារួបនោះ បានបញ្ជាក់ថា ជនរងគ្រោះដែលជាភ្ញៀវទេសចរបរទេសមានគ្នា៤នាក់ ស្រី២នាក់ ប្រុស២នាក់ ប៉ុន្តែមុនពេលចាប់ស្ត្រី២នាក់រំលោភបូក គឺក្រុមជនដៃដល់បានព្រួតគ្នាវាយដំទៅលើបុរស២នាក់នោះឱ្យរងរបួសធ្ងន់ទៅហើយ ។ ក្រុមពលករខ្មែរទាំង៥នាក់នោះ បើតាមសមត្ថកិច្ចថៃបានឲ្យភាគីខ្មែរដឹងថា នៅថ្ងៃកើតហេតុ គឺពួកគេបានឆក់ឱកាសនាំគ្នាហែលទឹកឡើងគោក ដើម្បីដើរលេងផឹកស៊ីសប្បាយ ។
ក្រោយពីផឹកស៊ីរួច ពួកគេនាំគ្នាដើរលេងតាមឆ្នេរសមុទ្រខាងក្រោយសណ្ឋាគារខាងលើផង ក៏ជួបនឹងភ្ញៀវបរទេសទាំង៤នាក់នោះ ក្នុងនោះ មានបុរស២នាក់ផងកំពុងបណ្ដើរគ្នាតាមមាត់ឆ្នេរ ។ ភ្លាមនោះពួកគេ ក៏ព្រួតគ្នាវាយតប់ទៅលើបុរស២នាក់ រួចក៏ព្រួតគ្នាចាប់រំលោភបូកលើស្ត្រីទាំង២នាក់នោះតែម្ដងទៅ តែត្រូវតម្រួត និងប្រជាពលរដ្ឋថៃជិត៥០នាក់ ដេញព័ទ្ធចាប់បានភ្លាមដែរ ៕
ប្រភព៖ យប់មិញ

Post a Comment