តំណាងកាកបាទក្រហមកម្ពុជា និងតារាកំប្លែងជើងចាស់ជាច្រើន បានចូលរួមរំលែកទុក្ខយ៉ាងក្ដុកក្ដួល ក្នុងថ្ងៃបុណ្យសព នាយ វីតាមីនសេ
ភ្នំពេញ៖ នៅថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងចូលបច្ច័យបុណ្យសព លោក ម៉ៅ សាមឿន (ហៅនាយវីតាមីនសេ) តារាកំប្លែងជើងចាស់ ដែលបានទទួលមរណភាព នៅវេលាម៉ោងជាង១២យប់ ឈានចូលថ្ងៃទី៣០ ខែមីនា នេះ។
ស្ថិតក្នុងសមានទុក្ខនេះ លោកជំទាវអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវក្តីរំលែកទុក្ខដ៏ក្រៀមក្រំពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធសព នាយវីតាមីនសេ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានោះ អ្នកនាង ប៉េង ប៉ោង និងក្រុមគ្រួសារ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរចំពោះក្រុមគ្រួសារអ្នកនាងជាបន្តបន្ទាប់មក។
ក្នុងពិធីដ៏ក្រៀមក្រំមួយនេះ គេក៏ឃើញមានការចូលរួមពីសិល្បករប្រុសស្រីមួយចំនួនផងដែរ។ ក្នុងនោះតារាកំប្លែង និងចម្រៀងជើងចាស់ជាច្រើនរូបរួមជំនាន់ជាមួយលោកបានបង្ហាញអារម្មណ៍ខ្សឹកខ្សួល និងសោកសៅសោកសង្រេងបំផុត ចំពោះការបាត់បង់ធនធានសិល្បៈមួយរូប ដែលមានសមត្ថភាពពុំអាចកាត់ថ្លៃបាន យ៉ាងខ្លាំង ព្រោះតែនឹកឃើញអនុស្សាវរីយ៍កម្សត់កម្រជាមួយគ្នានាពេលកន្លងមក។
គួរបញ្ជាក់បន្ថែមផងដែរថា បើតាមការបញ្ជាក់ពីក្រុមគ្រួសាររបស់ នាយ វីតាមីនសេ បានឲ្យដឹងថា សពលោក ដែលទទួលអនិច្ចកម្មកាលពីរំលងអាធ្រាត្រថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ នឹងត្រូវបូជានៅល្ងាចថ្ងៃអាទិត្យ ទី០១ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ នៅវត្តទួលក្រសាំង វេលាម៉ោង៥ រឺក៏៦ល្ងាច៕

Post a Comment