ពិតជាសោកស្តាយខ្លាំងណាស់ បទកំពុងតែល្បីផង ត្រូវក្រសួងហាមមិនឲ្យចាក់ផ្សាយ ព្រោះតែហេតុផលមួយនេះសោះ
មានទស្សនិកជនមួយចំនួនប្រហែលជាមិនទាន់ភ្លេចទេមើលទៅនូវបទដែលពេញនិយមល្បីខ្លាំងរបស់តារាចម្រៀងសុិចស៊ី យូរី គឺបទ "ចាក់ទឹកដូង" ដែលបានចេញផ្សាយតាំងពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ដែលកន្លងទៅជាង១ឆ្នាំទៅហើយនោះ ហើយតារារូបនេះក៏បានបកស្រាយជាមួយ Bmo ផងដែរ។
ចំណែកក្នុងឆ្នាំនេះវិញតារាចម្រៀង យូរី និង Bmo ក៏មានបទកំពុងតែល្បីខ្លាំងផងដែរគឺបទ "រាំស្កុប" ដែលទទួលបានការគាំទ្រជាខ្លាំងប្រហាក់ប្រហែលទៅនឹងបទ "ចាក់ទឹកដូង" ឆ្នាំមុននេះដែរ តែអ្វីៗបានប្រែប្រួលហួសពីការស្មាន ដោយសារបទមួយនេះត្រូវបានក្រសួងព័ត៌មាន បានណែនាំឲ្យស្ថានីយទូរទស្សន៍ និងទូរទស្សន៍គ្រប់ប្រព័ន្ធ និងម្ចាស់ទូរទស្សន៍អនឡាញគ្រប់ប្រភេទ បញ្ឈប់ការចាក់ផ្សាយបទចម្រៀងដែលមានចំណងជើងថា "រាំស្កុប" របស់ផលិតកម្មសាន់ដេ នេះតែម្តង។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាននៅថ្ងៃទី៣០ ខែមីនានេះ។
មូលហេតុនៃការបញ្ឈប់ការផ្សាយបទចម្រៀងនេះ គឺដោយសារឈុតសម្តែងបទចម្រៀងនេះ បានប្រើឯកសណ្ឋានដែលមានស្លាកសញ្ញា (Logo) របស់មន្ទីរពេទ្យកាល់ម៉ែត្រ ដោយគ្មានការអនុញ្ញាត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់មន្ទីរពេទ្យ និងទឹកចិត្តក្នុងការបំពេញការងាររបស់បុគ្គលិកនៃមន្ទីរពេទ្យ។
គួររំលឹកឡើងវិញម្តងទៀតផងដែរថា កន្លងមក ក្រសួងក៏បានហាមចាក់ផ្សាយបទចម្រៀងមួយចំនួនផងដែរ ដោយហេតុផលផ្សេងៗគ្នា ដែលមានដូចជាបទ "ស្អាតជានិច្ច" "ស៊ីបានចេះតែស៊ីទៅ" "ទាល់តែយូរទើបស៊ីអូនបាន" និងបទ "គ្រូបង្រៀនស្រវឹងស្រា" ជាដើម៕

Post a Comment