Header Ads

ក្តៅៗ!!! ឧកញ៉ា ម៉ុង ឫទ្ធី ចេញមកបញ្ជាក់បន្ថែមទៀតហើយ ថាជនបោកប្រាស់ដែលចាប់បាននេះ នៅមានរឿងផ្សេងទៀត ស្តាប់ទៅហួសចិត្តម៉ង

កាលពីម្សិលមិញនេះ បើតាមប្រភពពីហ្វេសប៊ុករបស់ ស្នងការដ្ផាននគរបាលខេត្តកំពត បានបញ្ជាក់ឲ្យដឹងថា៖ "ព្រឹកថ្ងៃទី ៣០.០៣.២០១៨ នេះ មុខសញ្ញាដែលលោកឧកញ្ញ៉ា ម៉ុង ឬទ្ធី ប្រកាសដល់សមត្ថកិច្ចអោយជួយស្វែងរកនោះ ត្រូវបានកំលាំងជំនាញ ព្រ.ទរបស់អធិការក្រុងកំពតចាប់បានហើយ។ មុខសញ្ញាខាងលើនេះគឺបានលួចយកម៉ូតូពីក្រុមហ៊ុនរបស់លោកឧកញ្ញ៉ា ។ មុខសញ្ញ្ញាខាងលើនេះ ត្រូវបានលោកឧកញ្ញ៉ាអាណិតបានអោយចូលធ្វើការ ចូលធ្វើការមិនបានប៉ុន្មានផងក៏លួចម៉ូតូពីក្រុមហ៊ុនរបស់លោក ។"


ក្នុងនោះផងដែរ ឧកញ៉ា ម៉ុង ឫទ្ធី ក៏បានចេញមកបញ្ជាក់បន្ថែមទៀតផងដែរចំពោះរឿងមួយនេះ ដោយលោកបានសរសេរយ៉ាងលម្អិតកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញនេះ ថា៖ "ប្រហែល​ជា​ប្រីយមិត្ត​យើងមាន​ចម្ងល់​ហើយមើលទៅ​ថាតើ​ហេតុ​អ្វី​បាន​ជា​ នៅក្រោយ​ពេល​សមត្ថកិច្ច​ខេត្ត​កំពត​ចាប់​ខ្លួន​ជន​ល្មើស​បា​នហើយ​ មិនឃើញ​មានប្រតិកម្មណាមួយ​ពីខ្ញុំ​ គួអោយកត់​សម្គាល់​ក្រៅពី​ថ្លែង​អំណរគុណ​ដល់​សមត្ថកិច្ច​ ។ 


នេះក៏ដោយសារតែ​ខ្ញុំ​តែ​ខ្ញុំ​រង់​ចាំ​ស្ដាប់​មតិ​យោបល់​ពី​ប្រីយមិត្ត​យើងសិន​ ឃើញថា​៩៩%គាំទ្រ​និង​លើក​សរសើរ​ចំពោះ​ស្នាដៃ​របស់​សមត្ថកិច្ច​ ឯ១%ទៀតសុំអោយខ្ញុំយកទៅ​អប់រំ​នៅតាម​បណ្តា​កសិដ្ឋាន​ ។ បើយោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ និង​អ្នក​ដែល​ត្រូវចាញ់បោកវាកន្លងមកបានអោយដឹងថា​ អានេះមានជំនាញខាងបោកប្រាស់​ សូម្បី​តែស្រី​កំណាន់​របស់​វា​បានខ្លួនគ្នាហើយ​បោកយកលុយ​និងម៉ូតូ​របស់​គ្នាថែមទៀត​ ទៅសុំគេធ្វើព្រូ​ឡាន​បោកយកម៉ូតូ​អ្នកបើកបរ​ទៅបាត់ទៀត​ វាមាន​លិខិត​បញ្ចាំ​​ម៉ូតូ​ជា​ប់និង​ខ្លួន​វាចំនួនបី​គ្រឿង​ សំណាង​ធំហើយ​ហាងទឹកកកតា​បារាំង​សាច់​ក្តាម​ ថ្ងៃ​ទី​៣០ខែ​មិនា​ឆ្នាំ​២០១៨ នេះ​ត្រូវ​ទទួល​អោយវា​ចូល​ធ្វើការ​ បើកុំតែ​សមត្ថកិច្ច​ចាប់​ខ្លួន​វាបានទាន់ពេល​កុំអី​ ​និង​ត្រូវ​មាន​វាសនា​មិន​ខុស​ពី​ជនរងគ្រោះ​មុនៗ​រួម​ទាំងរូប​ខ្ញុំ​ផងដែរ​ ។"។


គួររំលឹកឡើងវិញផងដែរថាកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានធ្វើការប្រកាសជាផ្លូវការមួយនៅក្នុងហ្វេសប៊ុករបស់លោក បើចាប់បានជនដែលមានមុខមាត់ដូចក្នុងរូបថតនេះលោកនឹងជូនជូន​រង្វាន់​1.000$ និងម៉ូតូ​មួយគ្រឿង ដោយក្នុងនោះលោកបានបញ្ជាក់តាមរយៈសាររបស់លោកយ៉ាងច្បាស់ថា៖


"ខ្ញុំ​ជួយ​យកអាសា​មនុស្ស​រាប់មុឺននាក់​មានជួប​បញ្ហា​បន្តិចបន្តួច​តែមិន​ធ្ងន់ធ្ងរ​ពេក ជាចុងក្រោយ​នេះមានក្មេង​ប្រុស​ម្នាក់​ចេះតែ​ឆាត​មកសុំ​ រកការងារ​ធ្វើ​ដោយ​សុំតែបាយហូប​ ស្នាក់នៅ​មិនយកប្រាក់ខែទេ​ពេលនេះកំពង់តែ​ដាច់បាយ​ជិត​ស្លាប់​ហើយ​ ដោយក្តី​មេត្តា​អាណិត​អាសូរ​ក៏​សម្រេច​ចិត្ត​ទទួល​យកមក​អោយចូលបំរើការងារ​ ខាងផ្នែកកសិកម្ម​នៅភ្នំសែនដី​ខេត្ត​កំពង់​ស្ពឺ​ ដោយផ្ត​ល់អាហារហូបចុកបីពេល​ ផ្ទះ​ស្នាក់នៅ​ ប្រាក់150$មួយខែ​ថែមទៀត​ បានតែ​រយៈ​ពេល​៧ថ្ងៃ​ពី​ថ្ងៃ​ទី​១៨ដល់​ថ្ងៃ​ទី​២៤វេលា​ម៉ោង១រសៀល​ លោកវី​ហ្គោបាន​ខ្ចីម៉ូតូ​មាកលែតតម្លៃ1.450$​របស់​កម្មករ​ដូចគ្នា​យកទៅបាត់​ស្រម៉ោល​ ។ ដំណឹង​នេះ​ខ្ញុំ​សុំ​ប្តឹង​ទៅសមត្ថកិច្ច​បើស្គាល់ឬ​ឃើញ​មុខមាត់​​ដូច​ក្នុង​រូប​ថត​នេះ​ ​ចាប់វាមក​ផ្តន្ទា​ទោស​ខ្ញុំ​និង​ជូន​រង្វាន់​1.000$ បន្ថែម​ជា​មួយ​ម៉ូតូ​ដែល​វា​ឆបោកនេះផងដែរ​ ។"៕






















No comments