Header Ads

ប្លែកៗម៉ង!!! បរទេសត្រូវបានចោរលួចរបស់ប្រើប្រាស់នៅ ក្រុងប៉ោយប៉ែត តែគាត់បែរជាអរគុណលោកចោរនូវរឿងមួយទៅវិញ (មានវីដេអូនិយាយខ្មែរច្បាស់ម៉ង)

កាលពីម្សិលមិញនេះក្នុងហ្វេសប៊ុកជនបរទេសម្នាក់ឈ្មោះ Uriah Lyford (យូរាយ់) គាត់បានបង្ហោះសារនូវរឿងគួរឲ្យភ្ញាក់ផ្អើល ព្រោះលោកចោរគាត់បានចូលលួចរបស់របរមិត្តភក្តិគាត់ ដោយក្នុងនោះរួមមាន កាមេរ៉ា ទូរស័ព្ទចំនួនពីរគ្រឿង និងកុំព្យូទ័រយូរដៃ (Laptop) ចំនួនមួយគ្រឿងផងដែរ។ ដោយក្នុងនោះគាត់មិនមានអារម្មណ៍ខឹងនឹងលោកចោរឡើយ តែមានពាក្យអរគុណទៅវិញ ដែលលោកចោរគាត់មិនបានធ្វើអ្វីផ្តេសផ្តាសចំពោះមិត្តស្រីៗពីរនាក់គាត់ដែលនៅក្នុងបន្ទប់នោះ។ ដោយក្រុមរបស់គាត់ទាំងអស់គឺជាក្រុមស្ម័គ្រចិត្តជួយសហគមហ៍ ក្នុងប្រទេសកម្ពុជា ដោយទឹកចិត្តស្មោះរបស់ពួកគាត់។


តែទោះជាយ៉ាងណា គាត់មានការខ្វះខាតខ្លះៗ ក៏ដូចជាទិញរបស់ទាំងនោះមកវិញ ដូចនេះហើយលោក Uriah ក៏បានបង្ហោះសារមួយសម្រាប់អ្នកណាម្នាក់ដែលមានបំណងចង់ជួយគាត់អាចជួយបានតាមរយៈ Paypal រឺក៏ វីង (Wing) ក៏បាន ដោយក្នុងនោះលោកបានបញ្ជាក់សារមួយថា៖


"ប្រសិនបើចោរលួចអ្វីមួយជារបស់យើងកុំឱ្យចោរលួចយកសេចក្តីស្រឡាញ់របស់យើង សេចក្តីស្រឡាញ់នៅតែមាន ❤️✊🏻😊 ប្រសិនបើនរណាម្នាក់ចង់ផ្តល់ឲ្យអ្វីមួយសម្រាប់ Eric ឬបុគ្គលិកស្រីៗ 2 នាក់ សូមអរគុណ🙏🏻🙏🏻🙏🏻❤️❤️❤️ តាមរយៈ PayPal https://www.paypal.me/Lyford ឬតាមរយៈ Wing 085393388


Getting something stolen is one thing but losing love for people is another. We had a break in the other night and Eric lost his Canon camera, Chelsea and Megan lost their phone and laptops. If you wanna help them get these things replaced feel free to send via PayPal! Lots of love & still going strong! ❤️✊🏻😄"






















No comments