Header Ads

កក្រើកទៀតហើយ នៅពេលឃើញវត្តមាន កំពូលតារាបាល់ទាត់ របស់ក្រុមបិសាចក្រហម នៅក្នុងទឹកដីកម្ពុជា (មានវីដេអូ)

កំពូលកីឡាបាល់ទាត់ Ryan Giggs ​របស់​ក្រុម​បិសាច​ក្រហម ​និង​ត្រូវ​ជា​ Brand Ambassador ​របស់​ក្រុមហ៊ុន Tiger ​បាន​មក​ដល់​កម្ពុជា​ហើយ ​ដោយ​មាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ច្រើន​នាក់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង៩និង៣៥នាទីយប់។


ក្នុងការមកដល់នេះផងដែរលោក Ryan ​Giggs ​មានការ​សរសើរ​ប្រទេស​កម្ពុជាជាខ្លាំង ដោយលោក​ពិត​ជា​មានការរីករាយ​ដែល​មាន​ឱកាស​បាន​ឈាន​ជើង​ចូល​ប្រទេស​នៅ​តំបន់​អាស៊ាន​មួយ​នេះ។ ហើយមួយ​វិញ​ទៀត ​លោក​ក៏​ចង់​ឃើញ​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​របស់​ពួកគេ​រៀងៗខ្លួន នៅ​ក្នុង​ការ​ប្រកួតនៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Tiger Street Football Festival ២០១៨ នៅថ្ងៃស្អែកនេះតែម្តង។


តាមការបញ្ជាក់ពីលោក Giggs បានឲ្យដឹងផងដែរថា លោក​មក​ដល់ប្រទេសកម្ពុជា​នេះ មិនមែន​ជា​លើកទី​១​នោះ​ទេ ដោយលោកធ្លាប់បានមកម្តងរួចមកហើយ តែលោកមិន​បាន​មក​ភ្នំពេញ​ទេ គឺនៅ​តាម​ជាយ​ដែន​ដែល​ជាប់​ប្រទេស​ថៃ​ឯណោះ។ ហើយពេលនោះលោកបាន​ស្នាក់​នៅ​ក្នុងទឹក​ដី​ប្រទេសកម្ពុជាយើងប្រហែល​១០​ម៉ោងប៉ុណ្ណោះ។


សម្រាប់នៅ​ថ្ងៃ​ស្អែក​នេះ ​លោក Giggs ដែលមានបុរស​វ័យ​៤៤​ឆ្នាំ​រូប​នេះ​ នឹង​មាន​វត្តមាន​នៅ​ទីលាន​ Tiger Street Football Festival ២០១៨ នៅ កោះពេជ្រ តែម្តង ​មុន​បើក​សន្នីសីទ​កាសែត​ជា​ផ្លូវការ​នៅ​ពេល​រសៀល។ ចំណែកនៅពេល​ល្ងាច​វិញ អតីត​គ្រូ​បង្វឹក​របស់​ Manchester United ​រូប​នេះ នឹង​មាន​ការ​ប្រកួត​បង្ហាញ​សមត្ថភាពដែលយើងធ្លាប់ឃើញកន្លងមក​ខ្លះ​ៗ ដើម្បី​ឱ្យ​អ្នក​គាំទ្រ​ទស្សនា​ ក៏ដូចទុកជាការដកស្រង់បទពិសោធន៍ផង​ដែរ៕



































No comments