Header Ads

ក្តៅៗ!!! ម្ចាស់បទ «ស្រឡាញ់អូនស្លៀកខោរហែក» លោក ថេវ៉ា ត្រូវម្ចាស់ផលិតកម្ម បកអាក្រាតគ្មានសល់ព្រោះតែរឿងមួយនេះ (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីឃើញសារមួយពីផលិតកម្ម អុិច បានធ្វើការបង្ហោះពីរឿងរ៉ាវរបស់តារាចម្រៀងម្នាក់របស់ខ្លួន គឺម្ចាស់បទ "ស្រឡាញ់​អូន​ស្លៀក​ខោ​រហែក" ដោយបុគ្គលរូបនេះហ៊ានធ្វើទង្វើរមួយចំនួនដោយមិនបានជម្រាបដំណឹងឲ្យផលិតកម្មមួយនេះបានដឹង។ ក្នុងនោះផងដែរផលិតកម្មមួយនេះបានបញ្ជាក់យ៉ាងច្បាស់ផងដែរថា៖


"ពិត​ជា​ក្រពើ​មែន​ មិន​ទាន់​ល្បី​បានប៉ុន្មានផង​ ម្ចាស់​បទ​ ស្រឡាញ់​អូន​ស្លៀក​ខោ​រហែក​ ចេញ​ចារឹក​ល្បី​បាត់​ ហ៊ានថត​ MV ដោយខ្លួនឯង​ និង​​ ​មិនបានប្រាប់ម្ចាស់​ផលិតកម្ម​ខ្លួន​ឯង​ ផលិតកម្ម​ អុិច​ ។ ដែលខំ​ promote ២៥​ ខេត្ត​ក្រុង​តាមឡានផ្សព្វផ្សាយ​ និង​ concert ហេីយ​មេីល​ងាយ​ផលិតកម្ម​ និង​មេីល​ងាយ​តារា​ចម្រៀង​រួមអាជីប​ ក្នុង​​ផលិតកម្មខ្លួន​ ដាក់តម្លៃខ្លួនឯង​ 300$ក្នុង​មួយ​យប់​ តន្រ្តី​ខ្លះ​ម្ចាស់​ផលិតកម្ម​សុំ​ត្រឹម​ 200$ បានហើយ​ឆាក់គេតូច​ណាមួយ​យេីង​ទេីប​ល្បី​ តែ​ គេ​ហាមាត់មកថា​ដាក់​ចឹង​ខូចតម្លៃគេតារាល្បី។ ហួស​ចិត្ត។ មិន​បាន​ជួយ​ ផលិតកម្ម​បន្តិច​ផង​ ធ្វើ​ឲ្យ​ផលិតកម្ម​ខូចឈ្មោះទៀត​ ។ គិត​ងាយ​យល់សូម្បីតែ​ ទិញ​ឧបករណ៍​កាត់ត​ និង​បង់ពន្ធ​ដល់​ក្រសួង​ នឹង​លុយ​ហើយ​ លុយខ្ញុំ​ មិនអាច​អោយ​អ្នក​ឯង​មកជាន់​ក្បាល​ខ្ញុំ​ទេ"។


មកដល់ថ្ងៃនេះគេក៏មិនទាន់ឃើញការបកស្រាយពីលោក ថេវ៉ា ម្ចាស់បទ "ស្រឡាញ់​អូន​ស្លៀក​ខោ​រហែក​" នេះនៅឡើយទេ ថាតើការលើកឡើងពីម្ចាស់ផលិតកម្មខាងលើនេះពិតរឺក៏អត់នោះ។ ហើយទស្សនិកជនជាច្រើនដែលបានគាំទ្រលោកកន្លងមកនេះក៏ចង់ដឹងរឿងមួយនេះផងដែរ៕
















No comments