Header Ads

ស្ទើរតែមិនជឿនឹងភ្នែកទាល់តែសោះ ថាវីឡារបស់អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ធំស្កឹមស្កៃដល់ថ្នាក់នេះ

បន្ទាប់ពី លោក ជា វិបុល ដែលជាពិធីករបានសាងគ្រួសារជាមួយនឹងភរិយា អ្នកនាង គង់ សុជាតិ ឃើញថាតារាទាំងពីរដួងនៅតែបន្តអាជីពជាពិធីការិនី និងពិធីករដដែល។ ស្របពេលជាមួយគ្នានេះដែរ ប្រជាប្រិយភាពរបស់តារាទាំងពីរនេះកាន់តែទទួលបានការគំាទ្ររឹតតែខ្លាំង ព្រមទាំងមានមុខមាត់នៅក្នុងកម្មវិធីធំៗជាច្រើនផងដែរ ហើយបើនិយាយពីជីវិតនៅក្នុងគ្រួសាររបស់អ្នកទាំងពីរកាន់តែមានសុភមង្គល ក្រោយទទួលបានចំណងដៃកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់។


ក្នុងនោះផងដែរ បើ​ទោះបីជា​អ្នកនាង គង់ សុជាតិ មានឈ្មោះ​បោះ​សំឡេង​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​សិល្បៈ ប៉ុន្ដែ​កន្លងមក ពិធី​ការិនី​រូបនេះ កម្រ​បង្ហាញ​សម្ភារ​និយម​ណាស់ដូចជា ផ្ទះ ឬ​រថយន្ត​ទំនើបៗដើម្បី​បង្អួត​ភ្នែក​មហាជន​ណាស់ ។ ទើបតែ​ថ្មីៗ​នេះ ភរិយា​ពិធីករ​រូប​សង្ហា​លោក ជា វិបុល ស្រាប់តែ​បង្ហោះ​រូបថត​ប៉ុន្មាន​សន្លឹក​លើ​គណនី​ហ្វេ​ស​ប៊ុ​ករបស់ខ្លួន ដោយ​ឈរ​នៅមុខ​ផ្ទះ​វីឡា​ដ៏ធំអស្ចារ្យមួយ ដែលបង្កឱ្យមាន​ការភ្ញាក់ផ្អើល និងចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​មហាជន ។​



ហើយប្រភេទ​ផ្ទះ​វីឡា​ដ៏​ធំ​ស្កឹមស្កៃ មាន​ទីធ្លា​ខាងមុខផ្ទះ​ធំ​ល្វឹងល្វើយ​គួរឱ្យ​ចង់​រស់នៅ​បំផុត ។ មានការ​កោតសរសើរ​សឹងតែ​គ្រប់​មាត់​ថា ផ្ទះ​ពិធី​ការិនី​ជើងចាស់​រូបនេះ ពិត​ជាធំ ហើយ​ស្អាត​មែនទែន ស័ក្ដិសម​នឹង​ឈ្មោះ​ជាតា​រា​ល្បី​លំដាប់​ប្រទេស​យ៉ាងពិត​ប្រាកដ ៕



























No comments