Header Ads

សូមជួយស៊ែរផងដើម្បីឲ្យមានការចូលរួមបន្ថែម!!! មូលនិធិ ២០០០៛ ជួយប្អូនបញ្ញា ជួបគ្រោះថ្នាក់ចរាចរណ៍ លេចចេញជារូបរាងហើយ

កាលពីម្សិលមិញនេះ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ គេឃើញក្នុងហ្វេសប៊ុករបស់លោក លី ប៊ុនឆៃ បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា មូលនិធិ ២០០០៛ ជួយប្អូនបញ្ញា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ លេចចេញជារូបរាងហើយ ដោយមានការចូលរួមបរិច្ចាកពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អ្នកគ្រប់គ្រងសាលា ព្រមទាំងបុគ្គលិកផងដែរ ជាមួយទឹកមុខពោរពេញដោយក្តីពេញចិត្តជាខ្លាំង ដោយពួកគេបានធ្វើរឿងដ៏ល្អមួយនេះ។


ក្នុងនោះផងដែរម្ចាសហ្វេសប៊ុកខាងលើ លោកក៏បានបញ្ជាក់បន្ថែមទៀតថា៖ "សង្ឃឹមថាការចូលរួមរបស់ប្អូនៗសិស្សានុសិស្ស ក៏ដូចជាលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកនៃ សាលា ប៊ែលធី អន្តរជាតិ (ទាំង១៨ទីតាំង) អាចរួមចំណែកជួយសម្រួលដល់ការចំណាយ និងទុក្ខលំបាករបស់ក្រុមគ្រួសារប្អូនប្រុស សុទ្ធ ពន្លឺបញ្ញា បានមួយផ្នែកផងដែរ។"។


គួររំលឹកឡើងវិញបន្តិចផងដែរថា ប្អូនប្រុស សុទ្ធ ពន្លឺបញ្ញា រៀននៅសាលាប៊ែលធីសាខាផ្សាដីហុយ ថ្នាក់ទី១២ខ១ ហេីយ ប្អូនបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃ២៣ ខែ១១ ឆ្នាំ២០១៧ ដោយប្អូន ផុងលលាដក្បាល ពេលនេះប្អូនបានវះកាត់ដាក់លលាដក្បាលសិប្បនិម្មិតរួចរាល់ហេីយ ហើយគ្រួសារប្អូនបានប្រមូលលុយកាក់ទ្រព្យសម្បត្តិដេីម្បីព្យាបាលប្អូនឡេីងអស់ពីខ្លួនដល់ធ្លាក់ដាក់ផ្លាកលក់ផ្ទះហេីយ តែពេលនេះប្អូនបញ្ញា និងក្រុមគ្រួសាអាចដោះទាល់បានមួយកំរិតហេីយដោយមិនចាំបាច់លក់ផ្ទះទេ នេះក៏ព្រោះតែលោកអគ្គនាយករងប៊ែលធីគ្រុប BELTEI International School ដែលបានយល់ព្រម ជាមួយសំណេីរ ដើម្បីបង្កើតជាមូលនិធិ ២០០០៛៕

























No comments