ពិតជាមានអារម្មណ៍ចាក់ដោតណាស់ ពេលបានដឹងចម្លើយយ៉ាងខ្លី ពីលោកយាយចាស់ម្នាក់ដែលកំពុងសម្លឹងទៅទូរសៀវភៅ
កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ទើបតែកន្លងផុតទៅថ្មីនេះ គេសង្កេតឃើញក្នុងហ្វេសប៊ុករបស់ប្អូនស្រីម្នាក់ឈ្មោះ Hou Rapich បានបង្ហោះសារ រូបថតមួយសន្លឹកដែលពោរពេញទៅដោយអត្ថន័យ ពីលោកយាយម្នាក់គាត់អង្គុយ និងសម្លឹងមើលទៅសៀវភៅជាច្រើន។ ក្នុងនោះផងដែរប្អូនស្រីម្នាក់នេះបានរៀបរាប់បញ្ជាក់ប្រាប់នូវរឿងរ៉ាវមួយដែលគាត់បានជួប និងសួរលោកយាយម្នាក់នេះថា៖
"ខ្ញុំជួបគាត់ចៃដន្យនៅបណ្ណាគារហើយសួរគាត់ថា លោកយាយចង់បានសៀវភៅមួយណា ខ្ញុំទិញអោយ..
គាត់សួរថា:នាងទិញអោយខ្ញុំមែន..?
ខ្ញុំតប: ចាស លោកយាយចង់បានមួយណាយកចុះ
គាត់តបវិញ: អរគុណហើយនាង តែអក្សរតូចៗ ហើយខ្ញុំក៏មិនសូវចេះអក្សរដែរ ខ្ញុំអានអត់កើតទេ..ឃើញសៀវភៅស្អាតៗចេះតែស្រលាញ់..គាត់ញញឹមហើយក៏ដើរចេញ..
ពួកយើងកាន់តែធំ ពួកគាត់កាន់តែចាស់..."
បន្ទាប់ពីឃើញនូវរូបភាព ក៏ដូចជាសារទាំងនេះហើយ បានធ្វើឲ្យមិត្តក្នុងហ្វេសប៊ុករបស់ប្អូនស្រីខាងលើផ្តល់យោបល់ផងដែរថា៖ "ពេលនៅអានបាន គួរខំអានឲ្យបានច្រើន តាមដែលអាចធ្វើបាន
👍" ហើយក៏មានមិត្តក្នុងហ្វេសប៊ុកម្នាក់ទៀតបានលើកឡើងផងដែរថា៖ "គាត់ស្តាយកាសិក្សារកាលគាត់នៅក្មេងគាត់មិនបានរៀនសូត្រជ្រៅជ្រះចឹងហើយទើបគាត់អង្គុយមើល។ ទាន់ខ្លួននៅក្មេងខំរៀនទៅមានលុយហើយខំផង។"៕

Post a Comment