Header Ads

ក្តៅៗ តើបងប្អូនយល់យ៉ាងម៉េចដែរ? ព្រះសង្ឃមួយអង្គមានសង្ឃដីកាចំៗ ចំពោះព្រះសង្ឃ២អង្គ ដែលមានបំណងចង់លក់រថយន្ត Lexus 570

កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ គេឃើញក្នុងហ្វេសប៊ុក របស់ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត ដែលត្រូវបានគេស្គាល់ថាជាព្រះសង្ឃដែលគង់នៅវត្តនាគវ័ន កុដិ​២៤​ បានធ្វើការប្រកាសលក់​រថយន្ត​ Lexus 570 ដែល​ញាតិ​ញោម​ប្រគេន​ដើម្បី​កសាង​កុដិ​ប្រគេន​ ព្រះសង្ឃគង់​នៅ​ វត្ត​នាគ​វ័ន​​ ដោយ​ឃើញ​ថា​ ព្រះ​អង្គ​ពុំមាន​បច្ច័យ​ដើម្បី​កសាងឡើយ​។



ចំណែកកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ គេក៏បានឃើញក្នុងហ្វេសប៊ុករបស់ព្រះសង្ឃមួយអង្គមួយទៀតហើយ ព្រះនាម ឃុត ដារ៉ូ (គុណម្ចាស់បុទុម) គង់នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ បានធ្វើការប្រកាសលក់រថយន្ដ Lexus 570 ផងដែរ ដែលញាតិ​ញោម​បានប្រគេនព្រះអង្គ ដើម្បីយកបច្ច័យមកកសាងស្ពាន សម្រាប់សិស្សានុសិស្ស ឆ្លងកាត់នារដូវវស្សា ព្រោះកន្លែងមួយនេះគឺជាកន្លែងដែលព្រះអង្គធ្លាប់រស់នៅ ក៏ដូចជាការសិក្សាផងដែរ ដែលស្ពាននេះស្ថិតនៅក្នុង ភូមិអន្លុងក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ 


ព្រោះតែការប្រកាសលក់រថយន្តទាំងពីរខាងលើនេះ ដែលមើលទៅមិនសូវសមរម្យ ទើបព្រះសង្ឃមួយអង្គព្រះនាម Som Sokha បានបង្ហោះសារមួយ ជាមួយសង្ឃដីកាចំៗចំពោះព្រសង្ឃទាំងពីរខាងលើតែម្តង ថា៖

"ល្មមៗបានហេីយ លោកម្ចាស់អេីយ.........៚
បេីមិនអាណិត ព្រះឧបជ្ឈាយ៍ដែលបំបួសទេ ក៏គួរអាណិត សាសនា និងអារម្មណ៍ របស់ពុទ្ធបរិស័ទជាពិសេសអ្នកបួសដូចគ្នាផង ។ សទ្ធាជ្រះថ្លារបស់លោកម្ចាស់គឺប្រពៃហេីយ ។ តែបេីលោកម្ចាស់មានសទ្ធាជ្រះថ្លា ចង់ជួយកិច្ចការមនុស្សធម៌ដោយស្មោះមែន ចាំបាច់អីទៅផ្សាយលក់សំភារះតាមបណ្តាញសង្គមធ្វេីអី? ម្តេចក៏មិនយកទៅ យានដ្ឋាន លក់ដូ រថយន្តតែម្តងទៅ? ឫក៏ខ្លាចគេមិនដឹងពីការលះបង់ដ៏មហិមារ របស់លោកម្ចាស់? តេីមានបានគិតពីផលប៉ះពាល់ដល់សាសនាព្រះជិនស្រីខ្លះទេ ចំពោះឥរិយាបទ ដោយខ្វះការពិចារណា របស់លោកម្ចាស់ដូច្នេះ? សូមអធ្យាស្រ័យផង បេីមានការបះពាល់ដល់អារម្មណ៍របស់ព្រះអង្គម្ចាស់៥៧០ នេះជាទស្សនៈឯកជន របស់ខ្ញុំកូណាដែលជា សមាជិកព្រះសង្ឃក្រីក្រតាមជនបទមួយអង្គតែប៉ុណ្ណោះ ៕"

















No comments