ប្រពន្ធដើម ប្រពន្ធចុង ឈ្លោះគ្នាបានលេចលឺដល់ ឯកឧត្តម ខៀវ កាញ្ញារិទ្ធ ហើយលោកប្រាប់ភរិយាគាត់ថា មានរឿងអីនិយាយគ្នាស្ងាត់ៗ ស្រាប់តែភរិយាដាក់មួយម៉ាត់មកចប់ម៉ង
មានរឿងរ៉ាវមួយបានកំពុងតែផ្ទុះកក្រើកជាខ្លាំងនាប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយមានអ្នកប្រើប្រាស់ជាច្រើនបានជ្រាបរួចមកហើយពីជម្លោះរវាងប្រពន្ធដើម ជាមួយនារីលួចលាក់របស់បុរសម្នាក់ដែលត្រូវជាប្តីប្រពន្ធដើមនោះ រហូតដល់ថ្នាក់ប្រពន្ធដើមរូបនេះទៅដល់ផ្ទះនារីលួចលាក់នេះតែម្តង ជាមួយពាក្យសំដីធ្ងន់ៗ តែមិនបានឈានដល់ការប្រើអំពើហឹង្សាអ្វីទេ។
រឿងមួយនេះមានអ្នកខ្លះស្របតាមប្រពន្ធដើម ហើយក៏មានអ្នកខ្លះមិនស្របដែរ ព្រោះពួកគេនិយាយថាបើទះដៃម្ខាងក៏មិនលឺដែរ ហើយអ្វីដែលគេបន្ទោសនោះគឺខាងប្រុសទៅវិញទេ បើដឹងថាខ្លួនមានប្រពន្ធហើយ ម្តេចនៅមានទំនាក់ទំនងនារីខាងក្រៅទៀតធ្វើអ្វី។ តែទោះជាយ៉ាងណាក្តីរឿងមួយនេះប្រហែលជាដល់ចុងបញ្ចប់ហើយ ព្រោះគេឃើញសារដ៏ខ្លីមួយរបស់នារីដែលលួចលាក់ស្នេហាជាមួយបុរសម្នាក់នេះ ដោយបានបញ្ជាក់យ៉ាងច្បាស់ថាគាត់បានដកខ្លួន និងសុខចិត្តចិញ្ចឹមកូនម្នាក់ឯង។
ដោយសារតែរឿងរ៉ាមួយនេះល្បីខ្លាំង វាបានលេចលឺដំណឹងនេះដល់ ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយលោកបានសរសេរសារមួយផងដែរនៅក្នុងហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ដោយគ្រាន់តែបានអានចប់និយាយលែងចេញតែម្តង ព្រោះភរិយារបស់លោកបញ្ជាក់ពាក្យដ៏ខ្លីមួយ ដោយន័យខ្លឹមសារនោះលោកបានសរសេរថា៖ "ឃើញដើម និង ចុង ឈ្លោះគ្នាផ្អើលពិភពហ្វេសប៊ុក ក៏ប្រាប់ប្រពន្ធថាកុំធ្វើអញ្ចឹងមានការអីនិយាយគ្នាស្ងាត់ៗ ប្រពន្ធឆ្លើយថាទៅឈ្លោះនាំហត់ធ្វើអី កាត់ចោលទៅរួចរឿងហើយ ។ ឮតែប៉ុណ្ណេះខ្ញុំស្ងាត់ចឺមលែងហ៊ានណែនាំ ។"៕

Post a Comment