គួរឲ្យសរសើរ និងគោរពជាខ្លាំង នៅពេលឃើញ ព្រះសង្ឃ ឡុង ចន្ថា ស្កាត់ពីអង្គរបុរី មកជួបលោក យូ ឌីស្កូ ព្រោះរឿងមួយនេះ
លោក យូឌីស្កូ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកេតុមាលាកាលពីចុងខែកញ្ញា ឆ្នាំ ២០១៧ ដោយសារលោកកើតមានជំងឺជាច្រើនស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ រួមមានក្រលៀន ទឹកនោមប្រៃ និងឈាមសឡើងខ្ពស់។ ស្ថានភាពពេលនេះ លោកត្រូវការឈាមប្រភេទ AB + ដែលជាប្រភេទឈាមដ៏ពិបាករក ហើយស្ថានភាពជំងឺរបស់លោក ស្ថិតក្នុងវេលាកាន់តែខ្សោះខ្សោយទៅហើយ រហូតដាច់ចិត្តពោលពាក្យមួយឃ្លាគួរឲ្យស្រណោះ "ខ្ញុំចង់រស់" ធ្វើឲ្យមិត្តរួមអាជីពស្លុតចិត្ត ក្រៃលែង។
ក្នុងដំណើរនិមន្តមកជួប លោក យូ ឌីស្កូ នៅការិយាល័យសមាគមសិល្បករខ្មែរ ព្រះសង្ឃនាម ព្រះមហាថេរបញ្ញោ ឡុង ចន្ថា លោក បានមានសង្ឃដិការថា "អាត្មា ច្រើនខែហើយ បានឃើញព័ត៌មានផ្សព្វផ្សាយ ពី ញោម យូ ឌីស្កូ តារាសម្តែងថា មានជំងឺតម្រងនោមនិងជំងឺខូចក្រលៀន ។ ឃើញបែបនេះអារម្មណ៍អាត្មាដក់ជាប់ដោយក្តីអាណិត ពេលឃើញរូបរាងកាយ ញោម យូ ឌីស្កូ លោក ស្គមស្លេកស្លាំង មើលស្ទើរមិនស្គាល់ថា តារាសម្តែងល្បី ហើយអាត្មា តែគិតថា ថ្ងៃណាមួយអាត្មា ស្គាត់ជួបញោម និងជូនបច្ច័យខ្លះៗរួមចំណែកការព្យាបាលជំងឺ"។
បន្ថែមពីសារអប់រំផ្លូវចិត្តដល់ តារាសម្តែង យូ ឌីស្កូ ក្នុងជំនួបនៅសមាគមសិល្បករខ្មែរ ព្រះមហាថេរបញ្ញោ ព្រះអង្គក៏បង្ហើបបន្តថា «អាត្មា រឹតតែក្តុកក្តួលថែមទៀត ដែលមុននេះ បានឃើញមានសិល្បករ សិល្បការរិនីជាច្រើន បានធ្វើវីដេអូផ្សាយតាមហ្វេសប៊ុក អំពាវនាវរកថវិកា ជួយញោម យូ ឌីស្កូ ដើម្បីទៅដូរក្រលៀន ឃើញរូបភាពនេះអាត្មា កាន់តែគិតថា អាត្មា ត្រូវមកជួបញោម ឌីស្កូ និងបាននាំបច្ច័យខ្លះជូនញោម ហើយថ្ងៃនេះបានជួបហើយ ហើយក៏បានជូនញោមហើយដែរ អាត្មាក៏ស្ងប់ក្នុងអារម្មណ៍ដែរ បានជូនបច្ច័យញោម»។
គួររលឹកឡើងវិញផងដែរថា កន្លងទៅនេះគេក៏បានឃើញ រៀមច្បង សិល្បករ សិល្បការនី ជើងចាស់មួយចំនួន ក៏បានយកថវិការផ្ទាល់ខ្លួន ដើម្បីជួយដល់តារាសម្ដែងរូបនេះផងដែរ ដោយពួកគេដឹងថាតារារូបនេះកំពុងតែមានស្ថានភាពលំបាក និងត្រូវការជំនួយជាចាំបាច់បំផុត។
ចំណែកកាលពីពេលថ្មីៗនេះផងដែរ គេឃើញក្នុងហ្វេសប៊ុកផេកផ្លូវការរបស់លោក ហេង ឡុង បានបង្ហោះសារដ៏រំភើបរីករាយមួយ ដោយសារតែលោក យូឌីស្កូមានឱកកាសបានទៅសម្តែងនៅប្រទេសកូរ៉េ នាពេលខាងមុខនេះហើយ ជាមួយកំពូលតារាចម្រៀង និងសម្តែងជាច្រើនរូបទៀត ដោយក្នុងនោះលោក ហេង ឡុងបានបញ្ជាក់ថា៖ "ដោយសារឃើញសារភាពគាត់គួរអោយអាណិតពេក ឧកញ៉ាឡេងណាវ៉ាត្រាបានឧបត្ថម្ភយូណេស្កូទៅសំដែងនៅប្រទេសកូរ៉េ នៅទី១៥មេសាខាងមុខនេះក្នុងកម្មវិធីសង្រ្កានដែលមានបងប្អូនខ្មែរប្រមាណជាង១មុឺននាក់។ សុំស៊ែរអរគុណឧកញ៉ាម្នាក់១ផង
👏
👏
👏
👏នូវសណ្តានចិត្តមនុស្សធម៌ដែលតែងតែជួយសិល្បករ៕"៕
ក្នុងនោះផងដែរ ព្រោះតែក្តីអាណិតអាសូរ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នេះមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីឃើញ ព្រះសង្ឃមួយអង្គ ព្រះនាម ឡុង ចន្ថា លោកក៏ស្វែងដំណើរពីទឹកដីខេត្តតាកែវ ស្រុកអង្គរបុរី ស្កាត់មកជូនបច្ច័យដល់លោក យូ ឌីស្កូ ផងដែរ ដើម្បីជាចំណែកទិញសុខភាពលោក យូ ឌីស្កូ ឲ្យប្រសើរផងដែរ។

Post a Comment