Header Ads

ពិតជាកម្រឃើញត្រីប្រភេទនេះណាស់ ដែល ឧកញ៉ា ម៉ុង ឫទ្ធី យកមកព្រលែងចំនួន១២៦ក្បាល ក្នុងស្រះរបស់គាត់ ព្រោះតែហេតុផលមួយនេះសោះ

នៅមុននេះបន្តិច នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ គេបានឃើញឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះរូបភាពពីការព្រលែងត្រីរហូតដល់១២៦ក្បាលក្នុងស្រះទឹករបស់គាត់ក្នុងគោលបំណងតែមួយគត់គឺដើម្បីឲ្យអ្នកដែលមិនធ្លាប់ស្គាល់ត្រីប្រភេទនេះថាឈ្មោះអ្វីនោះ ហើយក៏គ្មានបំណងក្នុងការធ្វើពាណិជ្ជកម្មលើប្រភេទត្រីនេះដែរ ដោយក្នុងនោះលោកបានបញ្ជាក់យ៉ាងច្បាស់ផងដែរថា៖


"វេលាម៉ោង​៥.៣០នាទី​ល្ងាច​ថ្ងៃ​អង្គារ៍​ទី​២៧​ ខែ​មិនា​ ឆ្នាំ​២០១៨​ បាន​យក​ (ត្រី​គីង្គក់​) ចំនួន​១២៦ក្បាល​មក​ព្រលែង​រក្សាទុក​ក្នុង​ស្រះ​អោយ​ក្មេងៗ​ ឬអ្នកមិនដែលស្គាល់​ត្រីនេះ​ប្រភេទ​នេះមកមើល​បានស្គាល់​ ។
សូមបញ្ជាក់ថា​ខ្ញុំ​បានជិកស្រះទឹក​ពីរ​កន្លែង​ជាប់មាត់​សមុទ្ទ​កែវ​ផុស​នៅជិតៗ​គ្នា​​ ស្រះទឹក​ប្រៃមានបណ្តោយ​ 60 x 40 x 3m = 7.200m3 និង​ស្រះទឹក​សាបទំហំដូចគ្នា​ ​ក្នុង​គោលបំណង​យកត្រី​ទាំង​ពីរ​ប្រភេទ​នេះ​ មកប្រលែង​ដើម្បី​រក្សា​ទុកគ្រាន់​អោយអ្នកដែលមិន​សូវស្គាល់​មច្ឆា​ជាតិ​មើលអោយបានស្គាល់​ តែប៉ុណ្ណោះ​មិនមាន​បំណង​ចង់​ធ្វើ​ពាណិជ្ជកម្ម​ទេ​ ។"៕














No comments