Header Ads

ពេលនេះប្អូនស្រីម្នាក់ដែលបានជេរ កញ្ញា ដេននី ក្វាន់ ក្នុងហ្វេសប៊ុក បានបង្ហោះវីដេអូសុំទោសជាសាធារណៈហើយ ដោយនិយាយថា​​...(មានវីដេអូ)

កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ កញ្ញា ដេននី ក្វាន់មានអារម្មណ៍ក្តៅចិត្តជាខ្លាំងដោយសារតែមានប្អូនស្រីម្នាក់បានជេរគាត់នូវពាក្យមិនសមរម្យមួយចំនួនរហូតគាត់បានប្រកាសសារជាសាធារណៈថា៖ "សុំមិត្តជួយរកឈ្មោះFb មីស្រីម្នាក់នេះអោយខ្ញុំផង ព្រោះវាជេរខ្ញុំហើយប្លុកខ្ញុំចោលទៀត តែខ្ញុំមិនថាទេ គ្រាន់តែប្តឹងមីនឹងមួយអោយរៀងដើម្បីថ្ងៃក្រោយកុំអោយមានមាត់ចេះតែដើរខមមិនជេរគេ ទាំងដែលមិនស្គាល់គេច្បាស់...មួយទៀតអ្នកណាស្គាល់វាច្បាស់ជួយប្រាប់ផងខ្ញុំជូនលុយ200$បើស្គាល់ទីកន្លែងនឹងផ្ទះសំបែងវា ព្រោះខ្ញុំត្រូវរកមុខវាអោយឃើញ ខ្ញុំត្រូវការប្តឹងម្នាក់នឹងអោយរៀងម្តង. ជួយShare ផង"



តែដោយសារប្អូនស្រីម្នាក់នេះបានដឹងរាល់កំហុសឆ្គងនូវពាក្យសំដីរបស់គាត់ ប្អូនស្រីម្នាក់នេះបានបង្ហោះសារ ក៏ដូចជាវីដេអូធ្វើការសុំទោសជាសាធារណៈនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នេះតែម្តង ដោយបានរៀបរាប់ថា៖ "ចាស សូមជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គមហ្វេសបុកទាំងអស់គ្នា🙏🏻🙏🏻
នាងខ្ញុំម្ចាស់ Account Oun Pich New ថ្ងៃនេះនាងខ្ញុំសុំចេញclip សុំទោសបងស្រីចោម ចាន់ នឹងបងស្រីដេនី ខ្វាន់ ជាសាធារណៈ ដែលកាលពីថ្ងៃមុនខ្ញុំបាន ខមមិន ពាក្យមិនសមរម្យទៅកាន់បងស្រី ព្រោះតែខ្ញុំគិតមិនដល់ឆេវឆាវមួយពេល មិនបានគិតវែងឆ្ងាយ ទើបមានរឿងដល់ថ្នាក់នេះ ប្អូនសន្យាថាថ្ងៃក្រោយមកប្អូនធ្វើអ្វីមួយនឹងគិតអោយបានវែងឆ្ងាយនឹងមិនតាមអារម្មណ៍ឆេវឆាវទៀតទេបងក៏ជាអ្នកធ្វើបុណ្យដែរ ចឹងប្អូនសង្ឃឹមថាបងនឹងលើកលែងទោសអោយប្អូន🙏🏻🙏🏻មនុស្សណាក៏ធ្លាប់ខុសដែរតែសំខាន់គឺចេះកែប្រែ ចឹងប្អូនដឹងខុសហើយ😥ចុងក្រោយប្អូនសុំទោសបង ហើយក៏អរគុណបងផងដែរ ដែលប្រើពាក្យសំដីល្អៗមកកាន់ប្អូន🙏🏻🙏🏻 សូមបងប្អុនក្នុងបណ្តាញសង្គមហេ្វបុក. ជួយShare ផង"។


បន្ទាប់ពីឃើញវីដេអូប្អូនស្រីម្នាក់នេះហើយ កញ្ញា ដេននី ក្វាន់ ក៏បានបង្ហោះសារមួយវិញផងដែរថា៖ "សម្រាប់ខ្ញុំមិនបញ្ហាទេ អោយតែខុសហើយចេះកែ...Okខ្ញុំទទួលការសុំទោសពីប្អូនស្រី សង្ឃឹមថាប្អូននឹងមិនធ្វើបែបនឹងជាលើកទីពីរទៀតទេ ហើយនេះជាគំរូសម្រាប់អ្នកផ្សេងទៀតដែលមិនចូលចិត្តខ្ញុំសូមទុកក្នុងចិត្តទៅកុំចូលខមមិនជេរជាសាធរណះចឹងទៀត ព្រោះមនុស្សដូចខ្ញុំមិនដែលចេះទៅបង្ករជម្លោះជាមួយអ្នកណាមុនទេ...ខ្ញុំធ្វើនេះជាមួយប្អូនស្រីម្នាក់នេះគឺវៃមួយព្រមានមួយរយ ដើម្បីកុំអោយអ្នកក្រោយយកគំរូតាមទៀត. Facebook យើងគួរតែលេងអោយមានប្រយោជន៏សម្រាប់ខ្លួនយើងនឹងសង្គម មិនមែនសម្រាប់ជេរគ្នានោះទេ👉"។


ដូចនេះរឿងរ៉ាវដែលប្អូនស្រីខាងលើដែលបានធ្វើឲ្យប៉ះពាល់ដល់ កញ្ញា ដេននី ក្វាន់ គឺបានបញ្ចប់ត្រឹមថ្ងៃនេះ នេះក៏ព្រោះតែប្អូនស្រីម្នាក់នេះទទួលស្គាល់រាល់កំហុសរបស់គាត់៕






















No comments