Header Ads

បើពិរោះជួយស៊ែរគាត់មួយផង!!! បទ Original ដែលលោក ខេម និពន្ធខ្លួនឯងពិតជាឡូយមែន រហូតធ្វើឲ្យអ្នកគាំទ្រ នាំគ្នាស៊ែរព្រាត (មានចម្រៀង)

កាលពីពេលថ្មីៗនេះគេឃើញលោក ខេម ក្នុងកម្មវិធី Live វីដេអូមួយ ដើម្បីស្វែងរកមូលនិធិជួយសង្គ្រោះលោក យូនីស្កូ ប្រព្រឹត្តទៅក្រោមការផ្តួចផ្តើមគំនិតពីតារាចម្រៀងសម្លេងស្អករូបនេះតែម្តង ដែលមានការអាណិតអាសូរដល់លោក យូនីស្កូ យ៉ាងខ្លាំងក្រោយបានជួយគ្នាផ្ទាល់នៅក្នុងពិធីពិសារអាហារសាមគ្គីនៅកោះពេជ្រ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ទើបតែកន្លងទៅនេះ។


ក្នុងនោះផងដែរ អនុស្សាវរីយ៍ដែលលោក ខេម ចាំមិនភ្លេចនោះទេ គឺតារាចម្រៀង និងសម្តែងរៀមច្បង យូនីស្កូ ធ្លាប់បានជួយជ្រោមជ្រែងលោកកាលពីប្រឡងចម្រៀងដំបូង ដែលកាលនោះលោកជួបការលំបាកយ៉ាងខ្លាំងទាំងសំលៀកបំពាក់ និងអាហារហូចចុក។ ហើយរឿងរ៉ាវទី២ ដែលតារាចម្រៀងជួរមុខទ្រនំថោនចាំមិនភ្លេចនោះ គឺលោក យូនីស្កូ បានជួយលោកកាលពីលោកជួបគ្រោះថ្នាក់ចរាចរណ៍កន្លងទៅផងដែរ។


តារាចម្រៀងសម្លេងស្អករូបនេះ តែងតែទទួលបាននូវការគាំទ្រជាច្រើនគួរឲ្យកត់សំគាល់ពីសំណាក់ទស្សនិកជនជាច្រើន។ ស្រាប់តែកាលពីម្សិលមិញនេះ លោកបានបង្ហោះបទចម្រៀងមួយបទក្នុងហ្វេសប៊ុកផេកផ្លូវការរបស់លោក។ ចំពោះបទចម្រៀងមួយបទនេះគឺជាការនិពន្ធដោយខ្លួនលោកតែម្តង។ ក្នុងនោះលោកក៏បានបញ្ជាក់ឲ្យដឹងផងដែរថា៖ "បទចំរៀងខ្ញុំលេងហ្គីតាខ្លួនឯងហើយ សរសេរប៉ារូល អត្ថន័យខ្លួនឯង តើបងប្អូនគិតថាយ៉ាងណាដែរ លេងលេងទេកុំថាអីថាវ៉ាន់ណា 🙏🙏🙏🙏🙏🙏🙏🙏🙏បើ សិនពិរោះស៊ែរម្នាក់មួយផង រាត្រីសួស្តី🙏🙏🙏🙏🙏"។ ដូចនេះដើម្បីកុំឲ្យខាតពេលយូរសូមស្តាប់បទចម្រៀងរបស់លោកនៅខាងក្រោមនេះ៖





























No comments