រូបភាពបន្ថែម ក្នុងពិធីមង្គលការកូនស្រី អ្នកស្រី ហ៊ឹម ស៊ីវន ពិតជាអស្ចារ្យណាស់ ជាពិសេសមានអ្នកពិសេសចូលរួមទៀតផង
នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ នេះគឺជាថ្ងៃមង្គលការរបស់កូនស្រី កំពូលតារាចម្រៀង អ្នកស្រី ហ៊ឹម ស៊ីវន ដែលបានរៀបចំឡើងនៅ គេហដ្ឋានរបស់អ្នកស្រី នៅសង្កាត់ទួលសង្កែ ខណ្ឌ័ឫស្សីកែវ ដោយមានការចូលរួមពីសំណាក់ញាតិមិត្តទាំងសងខាង យ៉ាងច្រើនកុះករផងដែរ។ ចំពោះកូនកំលោះមានឈ្មោះថា ជា ទី រីឯកូនក្រមុំដែលត្រូវជាកូនស្រីរបស់អ្នកស្រី ហ៊ឹម ស៊ីវន វិញ មានឈ្មោះថា ពៅ ពេជ្រករុណា។
ក្នុងនោះផងដែរគេក៏បានឃើញភ្ញៀវដែលបានចូលរួមក្នុងកម្មវិធីនេះ ប្រកបដោយទឹកមុខស្រស់ញញឹម ជាមួយការតុបតែងខ្លួនដ៏ស្រស់ស្អាតថែមទៀតផង។ មួយវិញទៀតក្នុងពិធីកាត់សក់ អ្នកស្រី ហ៊ឹម ស៊ីវន បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតទៅតាមទំនៀមទម្លាប់ប្រពៃណីដ៏ស្រស់ផូរផង់របស់ខ្មែរ។ ហើយអ្វីដែលកាន់តែពិសេសថែមទៀតនោះ គេក៏បានឃើញ លោកជំទាវ ហ៊ុន ស៊ីណាត ដែលត្រូវប្អូនស្រីបង្កើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកចូលរួមផងដែរ៕



































Post a Comment