Header Ads

អ្នកនាង ពេជ្រ សោភា គ្រាន់តែជួបជាមួយពួកគាត់ភ្លាម ក៏ទោលពាក្យយ៉ាងខ្លី និងពោរពេញដោយអារម្មណ៍ក្តុកក្តួលមួយថា...(មានវីដេអូ)

កម្មវិធីបុណ្យភូមិ​ឆ្នាំ២០១៨ គឺបានចាប់ផ្ដើមពីថ្ងៃទី០៦​ ដល់ទី០៨ ខែមេសា ឆ្នាំ២០១៨ ហើយថ្ងៃនេះផងដែរគឺជាថ្ងៃចុងក្រោយសម្រាប់កម្មវិធីមួយនេះ ដែលបានប្រព្រឹត្តទៅ នៅ​វត្តគោក​អំពិល​ តាមផ្លូវ​៦០ម៉ែត្រ​ ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក​ ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ​។ ក្នុងនោះ គេក៏ឃើញមានភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករចូលរួម ដែលប្រកបដោយក្តីរីករាយ និងពេញចិត្តជាខ្លាំង។


ក្នុងនោះផងដែរគេ គេឃើញកំពូលតារាចម្រៀងដែលកំពុងតែល្បីខ្លាំង ក្នុងផលិតកម្មរស្មីហង្សមាស គឺអ្នកនាង ពេជ្រ សោភា ក៏បានចូលរួមក្នុងកម្មវិធីមួយនេះផងដែរ មិនត្រឹមតែប៉ុុណ្ណោះ អ្នកនាងក៏បានជួបជាមួយលោកតាម្នាក់ អាយុ៩៧ឆ្នាំ ដែលកំពុងតែលេងចាបុី នៅមុខខ្លោងទ្វាចូល បុណ្យភូមិ​នេះតែម្តង ព្រមទាំងជួបជាមួយបងប្រុសពិការដៃជើងទាំងសងខាងម្នាក់ផងដែរ ជាមួយការពោលពាក្យដ៏ក្តុកក្តួលយ៉ាងខ្លីថា៖ "បងប្រុសម្នាក់ទោះគាត់ពិការពិតមែន តែស្នាមញញឹមរបស់គាត់ធ្វើអោយខ្ញុំរីករាយណាស់ ពិភពលោកទាំងមូលពេញដោយក្តីស្រលាញ់ បងប្រុសកុំចុះចាញ់ណា"។


គ្រាន់តែសារប៉ុន្មានម៉ាត់នេះ អាចបង្ហាញកាន់តែច្បាស់ថា អ្នកនាង ពេជ្រ សោភា គឺជាមនុស្សម្នាក់ដែលពោរពេញដោយក្តីមេត្តា និងមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ជាពិសេសចំពោះបុគ្គលណាដែលកំពុងតែឋិតក្នុងស្ថានភាពលំបាកខ្លាំង ហើយក៏បានធ្វើឲ្យមិត្តក្នុងហ្វេសប៊ុកជាច្រើនបានបង្ហាញនូវអារម្មណ៍ពេញចិត្តនូវទង្វើរបែបនេះ ជាពិសេសអ្នកនាង ពេជ្រ សោភា ក៏​បានផ្តល់នូវថវិការមួយចំនួនជូនអ្នកក្រីក្រទាំងនោះផងដែរ៕















No comments