Header Ads

ពិតជារំភើបណាស់!!! ព្រោះតែបំពេញទឹកចិត្តកូន ទើបអ្នកនាង ចន ច័ន្ទលក្ខិណា ផលិតវីដេអូនេះឡើង តែសុំចិត្តបងប្អូនកុំរិះគន់ក្មេងអី (មានវីដេអូ)

នៅមុននេះបន្តិចគេឃើញក្នុងហ្វេសប៊ុករបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះវីដេអូមួយរបស់កូនស្រីជាទីស្រឡាញ់របស់ខ្លួន ជាមួយការតុបតែងខ្លួនដ៏ល្អគួរឲ្យគយគន់ ហើយក្នុងនោះផងដែរ អ្នកនាង លក្ខិណា ក៏សុំចិត្តបងប្អូនទាំងឡាយកុំរិះគន់ក្មេងស្រីម្នាក់នេះអី ហើយក្មេងស្រីរូបនេះមានឈ្មោះថា "ចូលី (Ny Hangzajolly)" ជាដំណក់ឈាមរបស់អ្នកនាង ចន ចន្ទលក្ខិណា និង អតីតស្វាមីតារាសម្ដែងជើងចាស់ យុត្ថារ៉ា ឆានី ដែលបានចែកផ្លូវគ្នាយូរឆ្នាំមកហើយ។ ដោយក្នុងនោះអ្នកនាងក៏បានបញ្ជាក់បន្ថែមទៀតថា៖


"ថ្ងៃនេះខ្ញុំធ្វើ video សម្រាប់កូនស្រីជាទីស្រលាញ់តែមួយរបស់ខ្ញុំដើម្បីបំពេញចំណូលចិត្តរបស់គាត់ ។ ខ្ញុំដឹងថាទីតាំង សម្លៀកបំពាក់រួមនិងបទចម្រៀងគឺមិនសមទេ តែពេលវេលាមិនអំណោយផល គាត់រវល់រៀនសឹងពេញមួយសប្តាហ៍ ណាមួយខ្ញុំគិតថាធ្វើលេងអោយកូនសប្បាយចិត្ត ហើយម៉្យាងទៀតសម្លៀកបំពាក់នេះគឺជារបស់ម៉ាក់ៗរៀបចំសម្រាប់ទៅអង្គរសង្ក្រានទេដោយឃើញកូនមកពីសាលាក៏រៀបចំអោយគាត់ស្លៀកថតលេងទុកជាអនុស្សាវរិយ៍ ដូច្នេះខ្ញុំសង្ឃឹមថាបងប្អូននិងមិនមានការរិះគន់ចំពោះក្មេងស្រីតូចអាយុ 11 ឆ្នាំម្នាក់នេះទេ ព្រោះក្មេងស្រីនេះថ្វីត្បិតតូចមែនតែគាត់មានអត្តចរិកស្រលាញ់វប្បធម័ខ្មែរ ដូច្នេះសូមកុំបំផ្លាញអារម្មណ៍និងទឹកចិត្តស្រលាញ់និងបំបាក់ស្មារតីរបស់ក្មេងអី Ny Hangzajolly តុបតែងរៀបចំសម្លៀកបំពាក់ដោយ Pu Hourt"៕


















No comments