Header Ads

អ្នកឧកញ៉ា គិត ម៉េង បានសម្រេចបរិច្ចាគដីរបស់លោក១កន្លែងជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានតម្លៃដល់ទៅ... (មានវីដេអូ)

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថ្លែងអំណរគុណ ចំពោះ អ្នកឧកញ៉ា គិតម៉េង ដែលបានផ្តល់ដីមួយកន្លែងនៅក្បែរវត្តភ្នំ ដែលមានតម្លៃខ្ទង់៨លានដុល្លារដល់មូលនិធិគន្ធបុប្ផាកម្ពុជា។ មានប្រសាសន៍លើកក្នុងពិធីជួបសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយបងប្អូនសមាគមខ្មែរ-ចិន នៅមជ្ឍមណ្ឌលកោះពេជ្រ នារាត្រី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។ សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានខ្ចីដីមួយផ្នែកទំហំប្រមាណជាង ១៣០០ម៉ែត្រការ៉េ ពីអ្នកឧកញ៉ាគិត ម៉េង ជាច្រើនឆ្នាំមកហើយ ហើយនៅក្នុងថ្ងៃនេះផ្ទាល់ អ្នកឧកញ៉ា គិត ម៉េង បានផ្តល់ដីនេះមកឱ្យមូលនិធិគន្ធបុប្ផាកម្ពុជា។


សម្តេចតេជោ សង្កត់ធ្ងន់ថា បើគិតពីតម្លៃវិញមកដល់បច្ចុប្បន្ននេះ គឺដីនេះមានតម្លៃប្រមាណជាង ៨លានដុល្លាសហរដ្ឋអាមេរិក ឯណោះ ហើយដីដែលអំណោយរបស់អ្នកឧកញ៉ាគិតម៉េងនេះនឹងក្លាយជាទ្រព្យរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ហើយត្រូវធ្វើបណ្ណ័កម្មសិទ្ធដីធ្លីទៅឱ្យមន្ទីរពេទ្យគន្ធបុប្ផា ដែលសម្តេចតេជោ ចាត់ទុកទឹកចិត្តសប្បុរសរបស់អ្នកឧកញ៉ាគិត ម៉េង ជាផ្នែកមួយដ៏ល្អប្រសើរ។ សូមជំរាបថា ការផ្តល់ជូនដីដែលមានតម្លៃខ្ទង់លានដុល្លាដល់មូលនិធិគន្ធបុប្ផាកម្ពុជាពីសំណាក់អ្នកឧកញ៉ាគិតម៉េង គឺស្របពេល មូលនិធិនេះ នឹងត្រូវប្រកាសដាក់ឲ្យដំណើការជាផ្លូវការ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នេះតែម្តង។


សូមបញ្ជាក់ថា អ្នកឧកញ៉ា គិត ម៉េង រួមទាំងភរិយា គឺលោកជំទាវ ម៉ៅ ចំណាន គិតម៉េង ក៏ដូចជាជាបងប្អូននិងក្រុមគ្រសាររបស់អ្នកឧកញ៉ា តែងតែបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសកម្ពុជា កិច្ចការមនុស្សធម៌ ការបរិច្ចាគថវិកាដល់កាកបាទក្រហមកម្ពុជា និងបានចូលរួមកសាងសមិទ្ធិផលនានាជាមួយរាជរដ្ឋាភិបាលកម្ពុជាទាំងវិស័យពុទ្ធិចក្រនិងអាណាចក្រ ៕














ប្រភព៖ CNC TV

No comments