Header Ads

រន្ធត់ទាំងព្រឹកព្រលឹម!!!! រថយន្តក្រុងបើកធ្លាក់ស្ពាន ស្លាប់២នាក់នៅកន្លែង និងរបួស២៧នាក់ ដោយសង្ស័យមកពី...

សៀមរាប៖ រថយន្តក្រុងដឹកអ្នកដំណើរប្រភេទ៤៥ កៅអីមួយគ្រឿង ជារបស់ក្រុមហ៊ុន ស៊ុន អូខុង ដឹកអ្នកដំណើរ ដែលផ្ទុកមនុស្សពេញ ដោយសង្ស័យអ្នកបើកបរងងុយដេក រ៉េ ចង្កូតបើកធ្លាក់ ស្ពានបេតុង ស្ថិតនៅ តាម ផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដែលបានបណ្តាលឲ្យរងគ្រោះថ្នាក់ដល់ជិវិតមនុស្សចំនួន២នាក់ របួសធ្ងន់ និងស្រាលចំនួន២៧នាក់។


ក្នុងនោះផងដែរបើតសមត្ថកិច្ចនគរបាលស្រុកជីក្រែង បានបញ្ជាក់ឲ្យដឹងផងដែរថា រថយន្តក្រុងដឹកអ្នកដំណើរដែលរងគ្រោះថ្នាក់នេះជារបស់ក្រុមហ៊ុន "ស៊ុនអូខុង" ជាប្រភេទរថយន្តក្រុង៤៥កៅអី ដឹកអ្នកដំណើរ ពណ៌ស ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-5280 បានបើកបរក្នុងទិសដៅពីកើតមកលិច ពេលមកដល់កន្លែងកើតហេតុបានជ្រុលចង្កូតធ្លាក់ផ្លូវ គឺធ្លាក់ពីលើស្ពានតែម្ដង បណ្ដាលឲ្យអ្នកដំណើរនិងតៃកុងគាបជាប់ក្នុងរថយន្តស្លាប់និងរបួស។


ប្រភពដដែលបន្តថាករណីនេះ បណ្តាលអោយមានមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតចំនួន២នាក់ រងរបួសធ្ងន់និងស្រាលចំនួន២៧នាក់ ចំណែកតៃកុងរថយន្តបានស្លាប់កៀបជាប់នឹងរថយន្តតែម្តង។ ក្រោយពីសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ជនរងគ្រោះទាំងអស់ត្រូវបានជួយសង្គ្រោះយកទៅមណ្ឌលសុខភាពកំពង់ក្តីដើម្បីសង្គ្រោះនិងព្យាបាល។ សមត្ថកិច្ចមិនទាន់បានដឹងពីអត្តសញ្ញាណជនរងគ្រោះទាំងអស់នៅឡើយនោះទេ៕










No comments