Header Ads

ម្ចាស់ពានរង្វាន់ Cambodia Idol គ្រី ថៃពៅ ទម្លាយពីជីវិតពិតដ៏កំសត់មួយ ព្រមទាំងមានបងប្អូនច្រើនស្ទើរមិនគួរឲ្យជឿ (មានវីដេអូ)

ម្ចាស់ជ័យលាភី កម្មវិធីប្រឡចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៣ វគ្គផ្តាច់ព្រ័ត្រ បានរកឃើញហើយ គឺបានទៅលើ បេក្ខជន គ្រី ថៃពៅ ដែលបានប្រព្រឹត្តទៅកាលពីរាត្រីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ ជាមួយការអបអរសាទរជាខ្លាំងពីទស្សនិកជនដែលបានចូលរួមទស្សនាផ្ទាល់ ជាមួយការបោះឆ្នោតគាំទ្រផងដែរ។ ក្នុងវគ្គផ្តាច់ព្រាត់នេះ មានបេក្ខជន បេក្ខនារី សរុបចំនួន ៤រូប ទី១ លោក សៀក ញញឹម ទី២ កញ្ញា ចែម ស្រីល័ក្ខ ទី៣ កញ្ញា ឈាង សុវណ្ណាវី និង ទី៤ លោក គ្រី ថៃពៅ ដែលត្រូវប្រកួតប្រជែងគ្នា ដើម្បីដណ្តើមយកជ័យលាភី ហើយតាមរយៈការប្រកួតប្រជែងលំដាប់អន្តរជាតិនេះ គឺបេក្ខជន និងបេក្ខនារីបានបង្ហាញឲ្យទស្សនិកជនឃើញនូវសមត្ថភាពពិតៗ ទេពកោសល្យពិតៗ និងការបញ្ចេញអស់ពីសមត្ថភាព។


ជាទីបញ្ជប់ក្នុងការប្រកួតនេះ បេក្ខជន គ្រី ថៃពៅ បានទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ នៅក្នុងកម្មវិធី “ Cambodian Idol” រដូវកាលទី៣ នេះ ដោយទទួលបានពានមួយ ប្រាក់រង្វាន់ចំនួន១៥០លានរៀល ។ ចំណែកឯបេក្ខជន និងបេក្ខនារីដែល មិនបានលើកពានបានទទួលថវិកាឧបត្ថម្ភចំនួន ១.០០០ដុល្លារ ។ ខាងក្រោមនេះគឺជារូបភាពដ៏សប្បាយរីករាយពីបេក្ខជនដែលទទួលបានពាន និងការផ្តល់ស្នាមញញឹមពីនាក់គាំទ្រផ្សេងៗ។


ចំណែកនៅ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ កាលពីម្សិលមិញនេះ ថៃពៅ បានផ្តល់នូវកិច្ចសម្ភាសន៍ខ្លះៗជាមួយលោក មាស រិទ្ធី ក្នុងស្ថានីយ៍ទូរទស្សន៍ហង្សមាស ដែលនិយាយពីប្រវត្តិខ្លះៗរបស់លោក ក្នុងនោះផងដែរអ្វីដែលកាន់តែមានការភ្ញាក់ផ្អើលនោះ លោកមានបងប្អូនរហូតដល់ទៅ១២នាក់ឯណោះ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថាប្រវត្តិរបស់លោកបន្ថែមទៀតយ៉ាងណានោះ សូមទស្សនានូវកិច្ចសម្ភាសន៍មួយនេះ ទាំងអស់គ្នា៕































No comments