Header Ads

សូមជួយស៊ែរ ដើម្បីគាំទ្រគាត់ផង!!! គុយ លី ចម្រៀងពលករ ចេញ MV ថ្មីហើយ មិនត្រឹមតែពិរោះទេ សម្តែងក៏ឡូយអស់ស្ទះម៉ង (មានវីដេអូ)

​លោក ខេង គុយលី ដែល​កាល​ពី​២​ខែ​មុន គឺ​ជា​កម្មករ​ចិញ្ចឹម​បង្កង​នៅ​ស្រុក​ថៃ តែ​ឥឡូវ​នេះ​បាន​ក្លាយ​ជា​តារា​ចម្រៀង ថែម​ទាំង​ត្រៀម​ឡើង​ឆាក​ជាមួយ​តារា​ចម្រៀង​ល្បី​ៗ ខេមរៈ សិរីមន្ត ខេម និង​មាស សុខសោភា ជា​ដើម។ ស្ថានភាព​ជីវិត​ប្រែ​ប្រួល​១៨០​ដឺក្រេ ត្រឹម​រយៈ​ពេល​២​ខែ​នេះ សាមី​ខ្លួន​បាន​ប្រាប់​ថា សូម្បី​តែ​យល់​សប្តិ ក៏​នឹក​មិន​ដល់​ដែរ។ "អារម្មណ៍​ខ្ញុំ​ពេល​នេះ មិន​ដឹង​យក​អី​មក​និយាយ​ឲ្យ​ត្រូវ​ទេ​បង ធ្លាប់​តែ​ធ្វើ​ជា​អ្នក​ឲ្យ​ចំណី​បង្កង​នៅ​ស្រុក​ថៃ ខ្ញុំ​មិន​ដែល​គិត​ទេ​ថា ថ្ងៃ​ណា​មួយ​នឹង​បាន​ទៅ​ប្រទេស​កូរ៉េ ហើយ​ក៏​រឹត​តែ​មិន​ដែល​ស្រមៃ​ថា បាន​ឡើង​ឆាក​ច្រៀង​ជាមួយ​តារា​ល្បី​ៗ​ដូច​ជា​បង ខេមរៈ សិរីមន្ត ខេម និង មាស សុខ​សោភា​ទេ ដល់​ឥឡូវ​ក្លាយ​ជា​ការ​ពិត...និយាយ​ទៅ ខ្ញុំ​ដូច​យល់​សប្តិ​អីចឹង​បង​!”។


ស្ថានភាព​ជីវិត​ប្រែ​ប្រួល​របស់​លោក គឺ​ដោយ​សារ​បាន​យឹតយោង​របស់​ឧកញ៉ា​ម្នាក់ គឺឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​មាន​អតីតភាព​ជា​ពលករ​ដូច​លោក​ដែរ។ ចំណែកមុននេះ​បន្តិច លោក ឡេង ណាវ៉ាត្រា ក៏ទើបតែបង្ហោះ វីដេអូចម្រៀង (MV) មួយបទរបស់លោក លោក ខេង គុយលី ក្រោមចំណងជើងថា "ខ្លាចមិនច្បាស់"។ ហើយបទច្រៀងមួយនេះក៏ជាការនិពន្ធទំនុកច្រៀង និងមេឡូឌី ដោយលោក ខេង គុយលី ផ្ទាល់តែម្តង ព្រមជាមួយការសម្តែងប្លែកៗ។ ដូចនេះដើម្បីកុំឲ្យខាតពេល ថាបទមួយនេះពិរោះយ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា៕ 




























No comments