ម្តាយក្មេកលោក ព្រាប សុវត្ថិ បានធ្វើរឿងមួយ ឲ្យកូនចៅរបស់គាត់រំភើបគ្រប់ៗគ្នា
កាលពីពេលកន្លងទៅនេះ មានមហាជនទូទៅមានការភ្ញាក់ផ្អើលជាខ្លាំងទៅលើរូបសម្រស់របស់ម្តាយក្មេកលោក ព្រាប សុវត្ថិ ដោយសម្រស់របស់អ្នកស្រីម្នាក់នេះនៅតែស្រស់ស្អាត មិនចាញ់ចៅៗរបស់គាត់ឡើយ ដែលគ្រប់គ្នាសឹងតែមិនជឿថាជាម្តាយក្មេករបស់លោក ព្រាប សុវត្ថិ។ ហើយមួយវិញទៀតអ្វីដែលរឹតតែគួរឲ្យភ្ញាក់ផ្អើលបំផុតនោះអ្នកស្រីដែលត្រូវជាម្តាយរបស់លោក ព្រាប សុវត្ថិនោះ ត្រូវបានគេយល់ច្រឡំថាជាបងថ្លៃស្រីទៅវិញ។
ចំណែកកាលពីព្រឹក នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នេះវិញ គេឃើញក្នុងហ្វេសប៊ុករបស់អ្នកស្រីដែលជាម្តាយក្មេករបស់លោក ព្រាប សុវត្ថិ នោះ បានបង្ហោះសារ ដែលអមជាមួយផ្ទះដ៏ស្គឹមស្កៃ មួយ ដោយសរសេរថា៖ "រួចរាល់ហើយ អ្វីដែលខ្ញុំប្រាថ្នាបានដូចបំណងហើយដើម្បីកូនចៅ"។

គ្រាន់តែឃើញសាររបស់គាត់ដូចនេះបានធ្វើឲ្យមហាជនទូទៅមានការកោតសរសើរពីទឹកចិត្តរបស់គាត់ជាខ្លាំង ព្រោះគាត់បានគិតគូដល់កូនចៅរបស់គាត់ខ្លាំងណាស់ ព្រមទាំងមានការជូនពរដល់អ្នកស្រី ពីសំណាក់មិត្តរបស់គាត់ជាច្រើនទៀតផងដែរ៕
Post a Comment