Header Ads

ពិតជាអស្ចារ្យណាស់!!! នេះជាទិដ្ឋភាពបន្ថែមជាច្រើន ក្នុងពិធីឡើងគេហដ្ឋានថ្មី និងខួបអាពាហ៌ពិពាហ៌គំរប់ ៤២ឆ្នាំ របស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នេះ គេបានឃើញក្នុងហ្វេសប៊ុករបស់ លោកជំទាវ ហ៊ុន ស៊ីណាត ដែលត្រូវប្អូនស្រីបង្កើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះរូបភាពជាច្រើនបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយថ្ងៃនេះគឺជា ពិធីឡើងគេហដ្ឋាន និងខួបអាពាហ៍ពិពាហ៍គំរប់ ៤២ របស់ សម្តេចតេជោ និង សម្តេចគតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែម្តង ដោយក្នុងនោះ លោកជំទាវ ហ៊ុន ស៊ីណាតបានសរសេរសារជូនពរផងដែរថា៖


"🕊🕊ថ្ងៃសុក្រទី៦ ខែមេសា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃ ៦ រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធស័ករាជ ២៥៦១ មកចូលរួមក្នុងពិធីឡើងគេហដ្ឋាន និងខួបអាពាហ៍ពិពាហ៍គំរប់ ៤២ ឆ្នាំរបស់បងប្រុសបងស្រី🙏🙏🙏ប្អូនទាំងពីរសូមជូនពរដល់បងទាំងពីរសូមមានសុខភាពល្អដើម្បីជាម្លប់ដល់ប្រជារាស្ត្រ នឹងបងប្អូនកូនក្មួយ និងចៅ ៗ💐💐"។


ក្នុងនោះផងដែរគេក៏បានឃើញមានចូលរួមពីសំណាក់ភ្ញៀវជាច្រើនដែលមានកិត្តិយស អ្នកមុខ អ្នកការធំៗជាច្រើនរូប ព្រមទាំងមានការថតរូបផងដែរ។ ដូចនេះដើម្បីកុំឲ្យខាតពេលសូមទស្សនានូវកំរងរូបភាពដែលស្អាតៗជាច្រើនដែលមាននៅក្នុងពិធីខាងលើនេះ៕































No comments