Header Ads

លម្អិត!!! ពិតជារំភើបណាស់ នៅពេល ឯកឧត្ដម​ ខៀវ​ កាញារឹទ្ធ ធ្វើរឿងមួយនេះជូន លោក ចៅ ចាន់ណារី

លោក ចៅ ចាន់ណារី គឺ​ជា​អតីត​តារា​សម្ដែង​ក្នុង​ទសវត្សរ៍​ទី ៩០ ជាមួយ​អ្នក​ស្រី អម្ពរ ទេវី ទេព រិនដារ៉ូ ។ បច្ចុប្បន្ន​លោក ​កំពុង​​តែ​រស់​នៅ​ក្នុង​ខេត្ត​ក្រចេះ ក្នុង​សភាព​​​ក្រីក្រ​ខ្លាំង ដោយ​ដំណឹង​នេះ ទើប​តែ​ផ្ទុះ​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ តាម​​រយៈ​នាយ កុយ ដែល​បាន​ទៅ​ជួប​លោក​ផ្ទាល់ គ្រា​ដែល​តារា​កំប្លែង​ជើង​ចាស់​រូប​នេះ ទៅ​សម្ដែង​សិល្បៈ​នៅ​ទី​នោះ។


ក្នុងនោះផងដែរបើយោងតាមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ ដែលគាត់បានបង្ហោះកាលពីម្សិលមិញនេះ នូវដំណឹងដ៏រំភើបមួយដែលលោកបានទទួលពី ឯកឧត្ដម​ ខៀវ​ កាញារឹទ្ធ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ ដោយក្នុងនោះ លោកបានបញ្ជាក់ថា៖

"ឯកឧត្ដម​ ខៀវ​ កាញារឹទ្ធ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ និង​ លោកជំទាវ​ ឧបត្ថម្ភ​ថវិកា​ ៥០០​ ដុល្លារ​ និងធានាសង់ផ្ទះបង្ហើយជូនតារាភាពយន្តជើងចាស់​ ចៅ​ ចាន់ណារី​

ក្នុងឱកាសចូលជួបជូនពរ​ ឯកឧត្ដម​ ខៀវ​ កាញារឹទ្ធ​ និង​ លោកជំទាវ​ នៅថ្ងៃនេះ​ ខ្ញុំបានគោរពរាយការណ៍ជូន​ឯកឧត្ដម​ និង​ លោកជំទាវ​ អំពី​ស្ថានភាពរបស់លោក​ពូ​ ចៅ​ ចាន់ណារី​ អតីត​តារា​ភាពយន្តដ៏ល្បីល្បាញប្រចាំទសវត្ស​៨០-៩០​ ដែលកំពុងរស់នៅក្នុងស្ថានភាពលំបាក​ ឯកឧត្ដម​ និង​ លោកជំទាវ​ បានឧបត្ថម្ភថវិកា​ ៥០០​ ដុល្លារ​ តាមរយៈក្រុមរួបរួមមិត្តដើម្បីការងារមនុស្សធម៌យើងខ្ញុំទុកជូនដល់លោកពូ​ចៅ​ ចាន់ណារី​ ។​


បន្ថែមពីលើទឹកប្រាក់ឧបត្ថម្ភ​នេះទៀត​ ឯកឧត្ដម​ ខៀវ​ កាញារឹទ្ធ​ និង​ លោកជំទាវ​ ទេព​ រង្សី​ បានអោយខ្ញុំដឹងថា​ បើលោក​ចៅ​ ចាន់ណារី​ សាងសង់ផ្ទះតែមិនទាន់ហើយដោយខ្វះថវិកា​ ឯកឧត្ដម​ និង​ លោកជំទាវ​ នឹងទទួលរ៉ាប់រងជួយសង់បង្ហើយជូនទាំងអស់តែម្ដង​ ។​

បន្ទាប់ពីបានដំណឹងនេះ​ ខ្ញុំបានទូរស័ព្ទ​ជំរាប​ទៅ​លោកពូ​ ចៅ​ ចាន់ណារី​ គាត់បានឆ្លើយតបដោយសេចក្ដីគោរពដឹងគុណ​ និង​ អរគុណ​ ចំពោះ​ ឯកឧត្ដម​ ខៀវ​ កាញារឹទ្ធ​ និង​ លោកជំទាវ​ និង​ និយាយទាំងអួលដើមករព្រមទាំងទឹកភ្នែកស្រក់ដោយមិនដឹងខ្លួន​ ។​ ខ្ញុំស្ដាប់ហើយពិតជារំជួលចិត្តអាណិតគាត់ស្ទើរស្រក់ទឹកភ្នែក​ ។​


ខ្ញុំបាទ​ជួសមុខអោយលោកពូ​ ចៅ​ ចាន់ណារី​ សូមគោរពថ្លែងអំណរគុណ​ជូនចំពោះ​ ឯកឧត្ដម​ ខៀវ​ កាញារឹទ្ធ​ និង​ លោកជំទាវ​ ដែលជានិច្ចកាល​ តែងតែយកចិត្តទុកដាក់ជួយទុករគតជន​ ចាស់ជរា​ កុមារ​កំព្រា​ ជនពិការ​ និង​ តារាសិល្បៈចាស់ៗដែលមានការខ្វះខាត​ ។​

សូមគោរពជូនពរ​ ឯកឧត្ដម​ និង​ លោកជំទាវ​ ជួបប្រទះតែពុទ្ធពរទាំងបួន​ប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លងឃ្លាតឡើយ​ ។"៕














No comments