Header Ads

ពិតជារំភើបណាស់ពេលឃើញអញ្ចឹង!!!! លោក ប៊ុត សីហា បានបង្ហាញមុខសារជាថ្មីហើយ ក្នុងកម្មវិធីរបស់ ធនាគារអេស៊ីលីដា (មានវីដេអូ)

មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែល លោក ប៊ុត សីហា បានធ្វើការ Live វីដេអូមួយក្នុងហ្វេសប៊ុករបស់លោកកាលពីម្សិលមិញនេះ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ដែលលោកបានផ្តល់នូវកិត្តិយស ធ្វើជាតារាចម្រៀង នៅក្នុងកម្មវិធីមួយរបស់ ធនាគារ អេស៊ីលីដា សាខាពោធិ៍សែនជ័យ ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ នៅក្នុងនោះផងដែរក៏មានតារាចម្រៀង២រូបមកពីផលិតកម្មសាន់ដេផងដែរ។ បន្ទាប់ពីឃើញការ Live នេះហើយបានធ្វើឲ្យអ្នកគាំទ្រលោកសប្បាយចិត្តជាខ្លាំង ព្រមទាំងអ្នកខ្លះក៏បាន comment ផងដែរថា នឹកidol ណាស់ ជាពិសេសនឹកដល់សម្លេងរបស់លោក តែម្តង។


គួររំលឹកឡើងវិញផងដែរថា លោក​ ប៊ុត សីហា ដែលជាអតីតាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ហើយក៏ជា ម្ចាស់​ពានរង្វាន់ The Voice Cambodia រដូវ​កាល​ទី​១។ ហើយនៅពេលនេះលោកក៏មិនមានទំនាក់ទងអ្វីជាមួយផលិតកម្មនេះតទៅទៀតហើយ ព្រោះធ្លាប់មានរឿងមួយចំនួនពេលកន្លងមកនេះ៕































No comments