Header Ads

លោក ខេមរៈ សិរីមន្ដ ពិតជាមិនធ្វើឲ្យ សម្តេចខកចិត្តឡើយ ដោយសារតែ...(មានវីដេអូ)

កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសកលវិទ្យាល័យអាស៊ីអឺរ៉ុប។ ក្នុងនោះផងដែរសម្តេចបាន​ប្រកាស​យក​ចង្វាក់ សារ៉ាវ៉ាន់ ជាគោល ដើម្បីរាំលេងកម្សាន្តសប្បាយក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២។ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ចូល​ឆ្នាំ​នេះ​យក​ចង្វាក់​សារ៉ាវ៉ាន់ជា​គោល​តែ​ម្តង ព្រោះឆ្នាំមុនៗ រាំញីកែងជើង រាំអ៊ីចេះ «ឆ្នាំហ្នឹង​គិត​តែ​សារ៉ាវ៉ាន់ តែ​ម្តង ត្រៀម​ឲ្យ​ហើយ លេង​ឲ្យ​ណាណី លេងផ្តាំចាស់»។


មិនបានប៉ុន្មានថ្ងៃផង ក៏ស្រាប់តែឃើញលោក ខេមរៈ សិរីមន្ដ ពិតជាមិនធ្វើឲ្យសម្តេចខកចិត្តឡើយ ដោយគាត់ទើបតែចេញនូវចម្រៀងមួយបទដែលជាចង្វាក់សារ៉ាវ៉ាន់ផងដែរ ក្រោមចំណងជើងថា "សារ៉ាវ៉ាន់ខេមរៈ" ដែលទើបតែបង្ហោះក្នុង Channel YouTube កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ទើបតែកន្លងផុតទៅថ្មីៗនេះ។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថាបទមួយនេះពិរោះយ៉ាងណានោះ សូមស្តាប់ទាំងអស់គ្នា៕


















No comments