Header Ads

សែន នំបុ័ងជារាងជ្រូកខ្វៃ ជំនួសជ្រូកខ្វៃមែនទែន ក្នុងថ្ងៃ ឆេងម៉េង ព្រោះតែហេតុផលមួយនេះ...

កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ គេឃើញក្នុងគេហទំព័របរទេសមួយឈ្មោះ worldofbuzz បានចុះផ្សាយពីស្ត្រីជនជាតិចិនម្នាក់ ដែលចង់សន្សំលុយ ដោយមិនទិញជ្រូកខ្វៃដើម្បីសែនជីដូនជីតាក្នុងពិធី​សែន​ផ្នូរ (​ឆេង​ម៉េង​) ដោយនាងបានឲ្យគេធ្វើនំបុ័ងដែលមានរូបរាងជាជ្រូកខ្វៃជំនួសវិញ។ ទង្វើររបស់នាងបានធ្វើឲ្យម្តាយក្មេកមិនសប្បាយចិត្តទាល់តែសោះ ដោយរឿងមួយនេះបានកើតឡើងនៅក្នុងខេត្ត Guangzhou ប្រទេសចិន។


ស្ត្រីរូបនេះមានឈ្មោះថា លី (Lee) ហើយមូលហេតុដែលគាត់សម្រេចចិត្តដូចនេះព្រោះតែចង់សន្សំលុយខ្លះផងដែរ ដោយមិនចង់ចំណាយច្រើនទៅលើរឿងទាំងនេះ រហូតដល់ថ្នាក់ម្តាយក្មេកខឹង ដោយក៏ប្រើពាក្យមួយថា ធ្វើដូចនេះពិតជាមិនគាប់បីចំពោះជីដូនជីតាឡើយ។


នាង លី ពិតជាមានការសោកស្តាយជាខ្លាំង ព្រោះអ្វីដែលនាងគិតថាចង់សន្សំលុយ បែរជាម្តាយក្មេងប្រើពាក្យទាំងនេះដាក់នាងសោះ។ ក្នុងនោះផងដែរ នាង លី ក៏បានបញ្ជាក់ផងដែរថា ឆ្នាំមុននាងក៏បានទិញជ្រូកខ្វៃយកទៅសែនដែរ តែវាចំណាយលុយអស់ច្រើនពេក ដែលធ្វើឲ្យរូបមានបញ្ហាទាក់ទងទៅនឹងលុយកាក់ ទើបឆ្នាំនេះនាងសម្រេចចិត្តធ្វើដូចនេះទៅ។


គួររំលឹកឡើងវិញបន្តិចផងដែរថា ប្រពៃណី​សែន​ផ្នូរ ឫ​ឆេង​ម៉េង (​ឈីង​មិង​) ជា​ពិធី​ដែល​ជន​ជាតិ​ចិន តែង​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ ស្រដៀង​នឹង​ពិធី​បុណ្យ​ភ្ជុំ​ខ្មែរ​ដែរ។ ចិន​ប្រារព្ធ​ធ្វើពិធី​បុណ្យ​ឆេងម៉េង ដើម្បី​ជា​ការ​សម្ដែង​ការ​គោរព​ដឹង​គុណ (​កតញ្ញូ​តា​ធម៌​) ចំពោះ បុព្វការី​ជន ឫ​សាច់ញាតិ ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក ដែល​ចាត់ទុកជា​ពី​ធី​ដ៏​សំខាន់​មួយ​ក្នុង​ជំនឿ​ទំនៀម​ទម្លាប់​ជន​ជាតិ​ចិន​-​វៀតណាម​៕














No comments