រឿងថ្មីរបស់លោក ទេព រិន្ទដារ៉ូ ធានាថាល្អមើលម៉ង ព្រោះចូលរួមសុទ្ធតែតារាៗកំពូល...
លោក ទេព រិន្ទដារ៉ូ គឺជាតារាសម្ដែងជើងចាស់របស់ខ្មែរយើងដែលទទួលការគាំទ្រយ៉ាងខ្លាំងក្លារហូតមកទល់បច្ចុប្បន្ននេះ បើទោះវ័យរបស់លោករាងជ្រេបន្តិចក៏ដោយ តែលោកនៅតែទទួលបានការគាំទ្រពីប្រជាជនខ្មែរដដែល នេះក៏ដោយសារតែលោកមានទេពកោសល្យខ្ពស់ក្នុងការសម្តែង។ ដោយសារតែហេតុដូចនេះហើយ ទើបពេលថ្មីៗនេះលោកបានចូលរួមថតរឿងថ្មីមួយទៀតហើយឲ្យផលិតកម្ម LD Picture ហើយរឿងមួយធានាថាល្អមើលតែម្តង ព្រោះសំបូរទៅដោយកំពូលតារាកំពូលកូរជាច្រើនផងដែរ ដោយក្នុងនោះលោក ទេព រិន្ទដារ៉ូ បានបញ្ជាក់បន្ថែមថា៖
"អរុណសួស្តីប្រីយ៌មិត្ត ថតរឿងថ្មីទៀតហើយរបស់ផលិតកម្មអិលឌីភីចឆឺភាពយន្ត តែងតែនាំមកជូនលោកអ្នកថ្មីជានិច្ច ភ័យ , ខ្លាច, រន្ធត់,កំសត់ ហើយ កំប្លែង ព្រោះជួបក្រុមកំពូលកូរនាយគ្រឿន លោកប៊ីអាយជី នាយសុបិន្ត ជាដើម ! អរគុណប្រីយ៌មិត្ត ដែលគាំទ្រភាពយន្តខ្មែរ ។ ជូនពរឆ្នាំថ្មី សុខភាពល្អបរិបូរណ៌ទាំងអស់គ្នា...! G morning all dear friends ..! Start working with new scary action and funny story movie for LD picture production always new for you all dear friends ..! Thank you very much for always support Khmer movie ..! Wishing you all the Best to all of you...!"។

គួររំលឹកឡើងវិញផងដែរថា ពេលកន្លងទៅលោក ទេព រិន្ទដារ៉ូ លោកក៏ធ្លាប់បានចូលរួមថតរឿង "The First They Killed My Father ឬ មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ" ឲ្យអ្នកស្រី Angelina Jolie រយៈពេល៣ ថ្ងៃ ផងដែរ៕
Post a Comment