Header Ads

ផ្ទុះកក្រើក និងឡូយអស់ស្ទះម៉ង!!!! បទ «ឆ្នាំច ៥ឆ្នាំ» គ្រាន់តែចេញ MV មិនដល់១ម៉ោងផង គេស៊ែររាប់ពាន់បាត់ទៅហើយ (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ គេឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ BonnPhum បុណ្យភូមិ បានបង្ហោះវីដេអូចម្រៀង (MV) មួយបទ ក្រោមចំណងជើងថា «ឆ្នាំច ៥ឆ្នាំ» ​​ដែលជា​ចង្វាក់​បែប​ប្រពៃណី​ខ្មែរ អប​ជាមួយ​រ៉េប​ខ្លះ​​​​ៗ​​ ព្រមទាំងបង្កប់នូវ​អត្ថន័យ​ និង​ខ្លឹម​សារ​ជួយ​លើក​ស្ទួយ​របាំ​បូរាណ​ខ្មែរ​​កេរ្តិ៍​ពី​ដូន​តាដែលមានតម្លៃមិនអាច​កាត់​ថ្លៃ​​បាន។ បទចម្រៀងមួយបទនេះពិតជាប្លែក និងអស្ចារ្យមែនទែន ដោយគ្រាន់តែបង្ហោះមិនដល់១ម៉ោងផង មានគេនាំគ្នាស៊ែរដល់ទៅរាប់ពាន់បាត់ទៅហើយ នេះក៏ដោយសារតែបច្ចេកទេសបទមួយនេះទាក់ទាញ និងទាក់ទងទៅនឹងបុណ្យភូមិ ដែលនឹងមកដល់ក្នុងពេលឆាប់ខាងមុខនេះ។


គួររំលឹកឡើងវិញផងដែរ សម្រាប់កម្មវិធីបុណ្យភូមិ​ឆ្នាំ២០១៨ នេះវិញ ត្រូវបានគេប្រកាសជាផ្លូវការហើយ ហើយនេះគឺ​ជា​លើកទី៥ នៃបុណ្យភូមិ ​សម្រាប់​ឆ្នាំ២០១៨ នេះ ​ដែល​នឹង​ធ្វើ នៅ​វត្តគោក​អំពិល​ តាមផ្លូវ​៦០ម៉ែត្រ​ ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក​ ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ​ ចាប់ផ្ដើមពីថ្ងៃទី០៦​ ដល់ទី០៨ ខែមេសា ឆ្នាំ២០១៨។ ដូចនេះកុំភ្លេចចូលរួមកម្មវិធីសប្បាយៗនេះទាំងអស់គ្នាណា៕




























No comments