ពិតជារំភើបស្ទើរស្រក់ទឹកភ្នែក នៅពេលសម្តេច បង្ហោះសារមួយនេះឡើងទាំងព្រឹក ទាក់ទងពិធីជួបជុំរំលឹកខួប ៤២ ឆ្នាំកាលពីម្សិលមិញ
នៅមុននេះបន្តិចត្រូវជាថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ គេបានឃើញសារមួយរបស់សម្តេច តេជោ ហ៊ុន សែន បានបង្ហោះក្នុងហ្វេសប៊ុកផ្លូវការរបស់លោក ជាមួយខ្លឹមសារដ៏មានអត្ថន័យដោយក្នុងនោះលោកបានបញ្ជាក់ថា៖ "ម្សិលមុិញថ្ងៃ ៦ មេសា ២០១៨ ធ្វើពិធីជួបជុំរំលឹកខួប ៤២ ឆ្នាំនៃការរៀបការ ឬ៤៤ ឆ្នាំនៃថ្ងៃជួបមុខគ្នាដំបូងរវាងខ្ញុំ និងភរិយាខ្ញុំ។ កូន៥គូត្រូវជា១០នាក់រួមជាមួយចៅប្រុស ចៅស្រី២០នាក់ទៀត គឺជាគ្រួសារដ៏ធំមួយខុសប្លែកពី ៤២ ឆ្នាំមុនដែលខ្ញុំនិងភរិយាមានតែ២នាក់ប្តីប្រពន្ធ៕"
គួររំលឹកឡើងវិញផងដែរថា កាលពីម្សិលមិញនេះ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ គឺជា ពិធីឡើងគេហដ្ឋានថ្មី និងខួបអាពាហ៍ពិពាហ៍គំរប់ ៤២ របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយក៏បានធ្វើឲ្យមហាជនទូទៅមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយទិដ្ឋភាពដ៏ស្រស់ស្អាតនៃគេហដ្ឋានរបស់លោកទាំងពីរ។ ក្នុងនោះផងដែរក៏មានភ្ញៀវកិត្តិយសជាច្រើនរូបបានចូលរួមយ៉ាងសប្បាយរីករាយ ហើយក៏មានតារាចម្រៀង និងសម្តែងមួយចំនួនក៏បានចូលរួមផងដែរ។
បន្ទាប់ពីឃើញរូបភាពច្រើនក្នុងកម្មវិធីខាងលើនេះហើយ ក៏មានមហាជនមួយចំនួនមានការជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បើទោះបីជាពួកគាត់មិនបានចូលរួមក៏ដោយ តែទង្វើរទាំងនេះគឺកើតចេញពីទឹកចិត្តគោរពស្រឡាញ់។ ជាមួយគ្នានោះដែរ គេក៏បានឃើញទិដ្ឋភាពនៃកម្មវិធីមួយនេះនៅពេលរាត្រីរឹតតែស្រស់ស្អាតគួរឲ្យគយគន់ផងដែរ៕

Post a Comment