ចង់ដឹងអត់ថាមាននរណាខ្លះចូលរួម កម្មវិធីសម្តេច កាលពីយប់មិញ? ជាមួយទិដ្ឋភាពពេលរាត្រីគួរឲ្យគយគន់
កាលពីម្សិលមិញនេះ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ គឺជា ពិធីឡើងគេហដ្ឋានថ្មី និងខួបអាពាហ៍ពិពាហ៍គំរប់ ៤២ របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយក៏បានធ្វើឲ្យមហាជនទូទៅមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយទិដ្ឋភាពដ៏ស្រស់ស្អាតនៃគេហដ្ឋានរបស់លោកទាំងពីរ។ ក្នុងនោះផងដែរក៏មានភ្ញៀវកិត្តិយសជាច្រើនរូបបានចូលរួមយ៉ាងសប្បាយរីករាយ ហើយក៏មានតារាចម្រៀង និងសម្តែងមួយចំនួនក៏បានចូលរួមផងដែរ។
បន្ទាប់ពីឃើញរូបភាពច្រើនក្នុងកម្មវិធីខាងលើនេះហើយ ក៏មានមហាជនមួយចំនួនមានការជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បើទោះបីជាពួកគាត់មិនបានចូលរួមក៏ដោយ តែទង្វើរទាំងនេះគឺកើតចេញពីទឹកចិត្តគោរពស្រឡាញ់។ ជាមួយគ្នានោះដែរ គេក៏បានឃើញទិដ្ឋភាពនៃកម្មវិធីមួយនេះនៅពេលរាត្រីរឹតតែស្រស់ស្អាតគួរឲ្យគយគន់ផងដែរ។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនានូវរូបភាពជាច្រើនដែលមានភ្ជាប់ជូនខាងក្រោមនេះ៕
Post a Comment