រឿងកែបបូរមាត់ ជារាងបេះដូងកំពុងកែកក្រើកផង ស្រាប់តែលោក អុឹម ជីវ៉ា សម្រេចចិត្តទៅកែដែរ តែខ្លាចរឿងមួយ...
កាលពីពេលថ្មីៗនេះ គេឃើញរឿងកែបបូរមាត់ទៅជារាងបេះដូងកំពុងតែកក្រើកជាខ្លាំង ដោយឃើញស្ត្រីម្នាក់បានទៅកែនៅហាងមួយកន្លែង តែជាលទ្ធផលមិនបានដូចក្តីប្រាថ្នា រហូតដល់ថ្នាក់ខូចចិត្តជាខ្លាំង ចង់សម្លាប់ខ្លួនថែមទៀតផង តែមិនបានសម្រេច។ ស្រាប់តែ កាលពីព្រឹកមិញនេះ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ គេបែរជាឃើញក្នុងហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា តែម្តង បានបង្ហោះសារមួយ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះលោកនឹងសម្រេចចិត្តទៅកែបបូរមាត់ឲ្យបានក្លាយទៅជារាងបេះដូង តែលោកខ្លាចរឿងមួយបន្ទាប់ពីកែរួច ដោយក្នុងនោះលោកបានបញ្ជាក់យ៉ាងច្បាស់ថា៖







បើមនុស្សដែលគេស្រលាញ់យើងស្មោះគេមិនដែលគិតពីរូបសម្បត្តិឡើយ ហើយបើមានគ្រួសារហើយក៏គួកុំទៅកែសម្ផស្សដែរ ព្រោះសុភមង្គលមិនមែនកើតឡើងដោយសារការកែសម្ផស្សឡើយ ទទួលស្គាល់ថាមនុស្សខ្លះចង់កែសម្ភស្សចង់ស្អាត តែក៏មើលមកខ្លួនឯងដែរថាវាអាចទៅរួចបានកំរិតណា ។ សរុបសេចក្តីមកមុននិងធ្វើអ្វីមួយត្រូវពិភាគ្សាជាមួយគ្រួសារនិងសំរេចចិត្តអោយជាក់លាក់មុននិងកែសម្ភស្សចៀសវាងមានវាវិប្បដិសារីនាថ្ងៃអនាគត។ ដោយក្តីគោរពស្រលាញ់: អុឹម ជីវ៉ា"៕
Post a Comment