គ្រាន់តែឃើញ ចង់ជិះដល់ហើយ!!! មាននរណាចង់ជិះអត់? កាណូតដឹកអ្នកដំណើរពីព្រែកព្នៅ-ភ្នំពេញ-ក្រុងតាខ្មៅ
នៅព្រឹកមិញនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ឲ្យដំណើរការបណ្តោះអាសន្នហើយ នូវមធ្យោបាយធ្វើដំណើរតាមផ្លូវទឹក ដោយមានកាណូតដឹកអ្នកដំណើរពីព្រែកព្នៅ-ភ្នំពេញ-ក្រុងតាខ្មៅ ដោយបានអនុញ្ញាតឲ្យពលរដ្ឋជិះដោយឥតគិតថ្លៃរហូតដល់ដំណាច់ខែកក្កដា ខាងមុខ។
កាណូតដឹកអ្នកដំណើរ តាមផ្លូវទឹកចេញពីខណ្ឌព្រែកព្នៅ ឆ្ពោះទៅក្រុងតាខ្មៅ ខេត្តកណ្ដាល តាមបណ្ដោយទន្លេសាប និងទន្លេបាសាក់ ដោយមានកំពង់ផែចំនួន៦ទីតាំង ដំណើរការដោយកាណូតថ្មីចំនួន២គ្រឿង និងកាណូតមានស្រាប់ចំនួន២គ្រឿងទៀត ដែលសរុបទាំងអស់មានចំនួន៤គ្រឿង។
ឥឡូវនេះបងប្អូនអាចធ្វើដំណើរតាមផ្លូវទឹកនេះបាន ជាពិសេសគឺបានរួមចំណែកបញ្ជៀសការកកស្ទះចរាចរណ៍តាមផ្លួវគោក ដែលកំពុងមានភាពមមាញឹកជារៀងរាល់ថ្ងៃនេះ។ សូមជូនពរបងប្អូនជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខចម្រើនគ្រប់គ្នា៕

Post a Comment