ក្តៅៗ!!! ស្វាមីដែលបានប្រើអំពើហឹង្សាលើភរិយា ត្រូវសមត្ថកិច្ចនាំមកសួរនាំហើយ តែភរិយារូបនេះបែរជា...
នៅមុននេះបន្តិច នា ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ លោក ផែង វណ្ណៈ បានបង្ហោះសារមួយទាក់ទងស្ត្រីម្នាក់ដែលប្តីវាយធ្វើបាបរហូតធ្វើឲ្យមានការប៉ះពាល់ជាខ្លាំងដល់ភ្នែក ហើយនៅក្នុងនោះផងដែរក៏មានរឿងនឹកស្មានមិនដល់មួយបានកើតឡើងផងដែរ ដូចអ្វីដែលលោក ផែង វណ្ណៈបានបញ្ជាក់ ដែលមានន័យខ្លឹមសារថា៖
"ពេលប្ដីធ្វើបាបប្ដឹងប្ដីហើយ បង្ហោះតាម Facebook ស្រែករកយុត្តិធម៌ ឥលូវពេលសមត្ថកិច្ចនាំមកសួរកសាងសំណុំរឿង សុំកុំអោយសមត្ថកិច្ចចាប់ប្ដីទៅវិញ ។ សមត្ថកិច្ចចាំតែខុស ?
បុរសឈ្មោះ ស ចន្នីរឹទ្ធ ដែលបានប្រើហឹង្សាលើប្រពន្ធឈ្មោះ ឆេង សុខរ៉ា បានចូលខ្លួនមកឆ្លើយបំភ្លឺនៅចំពោះមុខសមត្ថកិច្ចនគរបាលប៉ុស្តិ បឹងទំពន់ទី ២ ខណ្ឌ មានជ័យ នៅវេលាព្រឹកនេះ ។
ពេលមើលកំណត់ហេតុ បុរសល្មើសរូបនេះទើបដឹងថា មិនត្រឹមតែវាយនាងអោយរបួសភ្នែកទេថែមទាំងយកកាំបិតគំរាមកាប់នាងទៀតផង ហើយហៅប្រពន្ធសុទ្ធតែ ង៉ែង ៗ ដាច់សាច់ ។
នារីរងគ្រោះជាប្រពន្ធមិនចង់អោយប្ដីជាប់គុកទេ ពេលនេះនាងកំពុងសុំអោយសមត្ថកិច្ចជួយសម្របសម្រួលត្រឹមអោយប្ដីធ្វើកិច្ចសន្យាឈប់ប្រើហឹង្សា និង សុំលែងគ្នាតាមផ្លូវច្បាប់ ។
បុរសទាំងឡាយមិនត្រូវយកគំរូតាមបុរសគម្រក់នេះទេ ព្រោះការប្រើហឹង្សាលើស្ត្រី គឺជាបទល្មើសព្រហ្មទណ្ឌដែលប្រឈមមុខនឹងការជាប់ទោសទណ្ឌនាំអោយខូចអនាគត ។"។
គួររំលឹកឡើងវិញបន្តិចផងដែរថា មានករណីហឹង្សាបង្ករឡើងដោយបុរសជាប្ដីឈ្មោះ សរ ចន្នីរឹទ្ធ អាយុ ៣២ ឆ្នាំ ស្នាក់នៅផ្ទះលេខ ៦៣ ដេ ផ្លូវ ៥៣ បេតេ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុន ខណ្ឌ មានជ័យ ទៅលើប្រពន្ធបណ្ដាលអោយរបួសផ្ទៃមុខ និង ភ្នែក ធ្ងន់ធ្ងរ។ ក្នុងនោះផងដែរ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានី បានបញ្ជាអោយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះស្រាវជ្រាវជាបន្ទាប់ដើម្បីចាប់ឃាត់ខ្លួនជនល្មើសមកទទួលខុសត្រូវចំពោះមុខច្បាប់ ។ ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី ២៥ ខែ មិនា ឆ្នាំ ២០១៨ ៕

Post a Comment