Header Ads

ព្រឺសម្បុរ!!! ជីកដី​សង់ផ្ទះ​ ប៉ះហឹបដែក១ ស្មានថាកំណប់​ទេវតា​ប្រទាន​ឲ្យ​ ក៏​យក​ទៅ​គាស់​មើលក៏បានឃើញ...

កំពង់ឆ្នាំង​ ៖​ បុរស​ជា​មេជាង​សំណង់​ម្នាក់​ប្រទះ​ឃើញ​អាវុធ​ខ្លី​ចំនួន​៣​ដើម​ និង​ គ្រាប់​សរុប​ចំនួន​ ៧៨​គ្រាប់​ បង់​ ០២​ ពេល​កំពុង​ជីក​ណ្តៅ​ធ្វើ​ផ្ទះ​ឲ្យ​ប្រជា​ពល​ រដ្ឋ​ម្នាក់​ កាលពី​នៅ​ថ្ងៃ​ទី​៧​ ខែមេសា​ ឆ្នាំ​២០១៨​។​ ​មេជាង​សំណង់​ឈ្មោះ​ ប៉ុក​ ឈិ​ន​ ភេទ​ប្រុស​ អាយុ​ ៥២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្រួ​ស​ ឃុំ​បឹង​ព្រីង​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ បាន​ស៊ីឈ្នួល​ធ្វើ​ផ្ទះ​ឲ្យ​ប្រជាពលរដ្ឋ​ នៅ​ភូមិ​កណ្តាល​ សង្កាត់​កំពង់ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង​ ។​


​បុរស​ជា​មេជាង​រូប​នោះ​បាន​ឲ្យ​ដឹង​ថា​ ពេល​គាត់​កំពុង​ ជីកដី​សង់ផ្ទះ​ ក៏​ស្រាប់​ តែ​ប្រទះ​ឃើញ​ហិប​ដែក​០១​ ស្មាន​តែ​នៅ​ក្នុង​ហិប​នោះ​មាន​មាស​ឬ​ជីក​ប៉ះ​ចំ​ កំណប់​ទេវតា​ប្រទាន​ឲ្យ​ ក៏​យក​ទៅ​គាស់​មើល​ ស្រាប់តែ​ខកចិត្ត​ទៅ​វិញ​ ព្រោះ​ បែរជា​ឃើញ​មាន​អាវុធ​ខ្លី​ចំនួន​៣​ដើម​ និង​គ្រាប់​សរុប​ចំនួន​៧៨​គ្រាប់​ បង់​២​ ។​ ​បន្ទាប់​ពី​បានឃើញ​កាំភ្លើង​ទាំងនោះ​ មេជាង​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នៃ​ អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​ដើម្បី​ត្រួតពិនិត្យ​ និង​គ្រប់គ្រង​បន្ត​ ។​


​អាវុធ​និង​គ្រាប់​ទាំងនោះ​រួម​មាន​ ៖​ អាវុធ​ខ្លី​ធុន​ (​រ៉ូ​ឡូ​)​ ៤​អ៊ិ​ញ​ លេខ​:​ ០៥១៦៩៧៤​ គ្រាប់​២៣​គ្រាប់​,​ អាវុធ​ខ្លី​ម៉ាក​ (​ អ៊ែ​ក​ស្តា​ល់​)​ លេខ​:​ ៩៩៥៨៧​ គ្រាប់​៥៥​គ្រាប់​ បង់​ចំនួន​២​ ,​ស្រោម​បង់​,​ អាវុធ​ខ្លី​ម៉ាក​ (​ប៉េអាកុល​)​លេខ​ ៧៧៩៩៣​ គ្មាន​គ្រាប់​ ។​ ​តាម​ការ​ពិនិត្យ​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ អាវុធ​ទាំងនេះ​ នៅ​មាន​គុណភាព​មធ្យម​ ដែល​អាច​អាច​ប្រើប្រាស់​បាន​ ៕







No comments