ស្លុតចិត្តណាស់!!! ឆេះអគារ Trump Tower នៅអាមេរិក បណ្តាលឲ្យស្លាប់១នាក់ និងរបួសដល់ទៅ៦នាក់ (មានវីដេអូ)
បើយោងតាមគេហទំព័របរទេសមួយឈ្មោះ CNN បានបញ្ជាក់ឲ្យដឹងថា មានអគ្គីភ័យមួយបានឆេះអគាររបស់លោក Donald Trump (Trump Tower) ដែលបានឆក់យកជីវិតមនុស្ស១ និងមានការរងរបួសដល់ទៅ ៦នាក់ ដែលបានកើតឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ នៅក្រុងញ៊ូវយ៉ក សហរដ្ឋអាមេរិក ។
បើតាមការបញ្ជាក់ពីប៉ូលីសបានប្រាប់ឲ្យដឹងថាអ្នកដែលបានបាត់បង់ជីវិតនេះគឺមានឈ្មោះថា Todd Brassner ដែលមានអាយុ៦៧ឆ្នាំ ភេទប្រុស ដែលជាអ្នករស់នៅក្នុងអគារនេះតែម្តង នៅជាន់ទី ៥០។ ក្នុងនោះផងដែរបុរសម្នាក់នេះគេក៏បានបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ តែវាហួសពេលទៅហើយ។
មុនពេលដែលទទួលដំណឹងនៃការស្លាប់នេះ លោក Donal Trump ក៏បានបានបង្ហោះសារមួយតាមបណ្តាញសង្គម Twitter របស់លោកផង ដោយ លោកសូមកោតសរសើរដល់ក្រុមអ្នកពន្លត់អគ្គិភ័យផងទាំងអស់ ដែលអាចគ្រប់គ្រងភ្លើងឆេះអគារនេះបាន។ ហើយចំពោះមូលហេតុនៃការឆេះនេះ កំពុងឋិតនៅក្នុងការស៊ើបអង្កេតនៅឡើយទេ៕

Post a Comment