Header Ads

ប្រវត្តិខ្លះៗរបស់ អ្នកស្រី ចេវ សុវឌ្ឍនា និង អ្នកនាង គង់ ច័ន្ទស្រីមុំ កាលពី១០ឆ្នាំមុន ត្រូវបានបង្ហាញ

កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ គេឃើញក្នុងគេហទំព័រផ្លូវការមួយរបស់ ទស្សនាវដ្តី ឡារ៉ែន បានសរសេរប្រវត្តិខ្លះៗរបស់ អ្នកស្រី ចេវ សុវឌ្ឍនា ដែលជាស្រ្តីមេម៉ាយមានកូន 3នាក់ តែនៅមានរូបសម្ផស្សស្រស់ស្អាត និងមានមនុស្សជាច្រើនមិនសូវបានដឹងអំពីប្រវត្តិរបស់ស្រ្តីមេម៉ាយរូបស្រស់ដ៏អភ័ព្វម្នាក់នេះប៉ុន្មានឡើយ។


គេហទំព័រមួយនេះក៏បានបន្តទៀតថា៖ ដោយសារតែកាលពីនៅក្មេង អ្នកស្រី ចេវ សុវឌ្ឍនា មានរូបសម្ផស្សស្រស់សោភានោះ អ្នកស្រីធ្លាប់បានចូលប្រឡូកនៅក្នុងវិស័យបង្ហាញម៉ូដកាលពីឆ្នាំ 2008 ក្នុងនាមជាតារាបង្ហាញម៉ូដសម្លៀកបំពាក់សម័យ ដោយធ្លាប់បានចូលរួមថតរូបបង្ហាញម៉ូដឱ្យខាងក្រុមហ៊ុនទស្សនាវដ្តី ឡារ៉ែន ដ៏ល្បីល្បាញក្នុងអំឡុងឆ្នាំ 2008 ដែលកាលនោះអ្នកស្រីនៅមានវ័យត្រឹមតែជាងម្ភៃឆ្នាំប៉ុណ្ណោះ ហើយនៅពេលនោះផងដែរ អ្នកស្រីថែមទាំងបានថតរូបបង្ហាញម៉ូដ និងធ្វើការរួមគ្នាជាមួយនិងសិល្បការិនីល្បីឈ្មោះមួយរូបទៀតគឺ អ្នកនាង គង់ ច័ន្ទស្រីមុំ ទៀតផង ដែលអាចនិយាយបានថា នៅពេលនោះអ្នកទាំងពីរសុទ្ធតែជាតារាបង្ហាញម៉ូដរូបស្រស់សោភាទាំងពីរនាក់។


តែមួយរយៈក្រោយមក ដោយសារតែអ្នកស្រីមានគ្រួសារ និងមមាញឹកក្នុងការមើលថែទាំបុត្រធីតា ទើបជាហេតុបណ្ដាលឱ្យអ្នកស្រីបាត់មុខពីវិស័យមួយនេះយ៉ាងគួរឱ្យសោកស្ដាយ រហូតដល់សឺងតែលែងមាននរណាម្នាក់អាចចំណាំ ឬនឹកដល់រូបអ្នកស្រីទៀតឡើយ ។



ដោយសារធ្លាប់បានរួមការងារជាមួយគ្នាកាលពីឆ្នាំ 2008 (កាលនោះទស្សនាវដ្តី ឡារ៉ែនទើបតែចេញផ្សាយបានត្រឹមលេខទី 4 ប៉ុណ្ណោះ) ក្រុមការងាររបស់ទស្សនាវដ្តី ឡារ៉ែនបានកត់សម្គាល់ថា អ្នកស្រីគឺជានារីម្នាក់ដែលមានរូបរាង និងមុខមាត់ស្រស់សោភា និងមានចរិតនិស្ស័យរួសរាយគួរឱ្យចង់រាប់អានបំផុត៕






















No comments