Header Ads

ព្រោះតែទង្វើររបស់ នាយ កុយ ទើបធ្វើឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា ដាច់ចិត្តបង្ហោះសារមួយនេះ

កាលពីម្សិលមិញនេះ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ គេឃើញអ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារមួយបន្ទាប់ពីអ្នកនាងឃើញរូបរបស់ តារាកំប្លែងជើងចាស់ នាយ កុយ បានបង្ហោះ ដែលក្នុងនោះគាត់បានសម្តែងនូវអារម្មណ៍គោរពបំផុត ដោយក្នុងនោះគាត់បានបញ្ជាក់យ៉ាងច្បាស់ថា៖


"លោកពូគឺមនុស្សដែលគួរអោយគោរពបំផុត
ពីមុនខ្ញុំតែងលឺគេនិយាយមិនល្អពីការដឹកនាំកូនក្រុមរបស់គាត់ តែពេលស្គាល់គាត់កាន់តែច្បាស់ និង ពេលខ្ញុំចូលមកកាន់តួនាទីនៃការដឹកនាំអ្នកសិល្បៈគឺធ្វើអោយខ្ញុំយល់ពីគាត់កាន់តែច្បាស់ គាត់គឺមិនដូចអ្វីដែលគេនិយាយឡើយ គាត់គឺជាមេក្រុមដ៏មានព្រហ្មវិហារធ័ម ជាមេដែលមានចិត្តមេត្តាធម័ និង គិតពីសុខទុក្ខកូនក្រុមជាងអ្វីទាំងអស់ ។ តើមានមនុស្សប៉ុន្មាននាក់ដែលយល់ពីទឹកចិត្តដ៏សែនល្អរបស់គាត់ ? ខ្ញុំឃើញពួកគាត់កាន់តែមានវ័យជ្រេ តែគាត់នៅតែបំរើវិស័យសិល្បៈទាំងសុខភាពមិនសូវមាំទាំ ។ សូមគុណបុណ្យបារមី ព្រះពុទ្ធ ព្រះធម័ ព្រះសង្ឃ និង វត្ថុសាកសិទ្ធក្នុងលោកតាមជួយថែររក្សាលោកពូ និង សិល្បករសិល្បការនីទាំងចាស់ទាំងក្មេងទូទាំងប្រទេស សូមអោយចៀសចាកផុតពីជម្ងឺដង្កាត់ផ្សេងៗ និង ចាកផុតទុក្ខភ័យទាំងឡាយ 🙏🏻🙏🏻🙏🏻 ពេលនេះខ្ញុំបារម្មណ៍ពីគាត់ខ្លាំងណាស់ ព្រោះគាត់គឺជាមេក្រុមដ៏សែនល្អបំផុត ជាចាស់ទុំសិល្បៈដ៏គួរអោយគោរព"៕
































No comments