Header Ads

គ្រាន់តែឃើញសកម្មភាពថតរឿង "កូនពស់កេងកង" នេះ ចង់មើលដល់ហើយ

កាលពីពេលថ្មីៗនេះគេឃើញក្នុងហ្វេសប៊ុករបស់លោក ហ្វៃ សំអាង ដែលត្រូវបានមហាជនទូទៅស្គាល់លោកថាគឺជាអ្នកដែលដឹកនាំ និងនិពន្ធរឿងមួយរូបដែលមានស្នាដៃខ្ពស់ ហើយពេលថ្មីៗនេះគេឃើញលោកបានបង្ហោះរូបភាពពីសកម្មភាពក្នុងការថតរឿងភាគថ្មី គឺរឿង "កូនពស់កេងកង" ដែលផលិតឡើងយ៉ាងសំរិតសម្រាំងសម្រាប់ទូរទស្សន៍ហង្សមាស​ ហើយក៏នឹងចាក់បញ្ចាំងក្នុងឆ្នាំ២០១៨នេះនេះតែម្តង​ ដែលជាការនិពន្ធរឿងដោយ លោកហ្វៃ​ សំអាង និងលោកស្រី ប៉ុល​ ពិសី​ ដឹកនាំរឿងលោកហ្វៃ​ សំអាង។


គួរបញ្ជាក់ឡើងវិញផងដែរថា កាលពីពេលកន្លងទៅនេះ លោក​ ហ្វៃ​ សំអាង​ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ​រឿង​ "កូន​ពស់​កេង​កង" នេះមានរហូតដល់ទៅ​ចំនួន​ ២៥ភាគឯណោះ។ ចំណែកខាងក្រោមនេះវិញគឺជាសកម្មភាពខ្លះៗក្នុងឆុតឆាករឿងមួយនេះ ដោយគ្រាន់តែមើលសកម្មភាពនេះក៏ដឹងថារឿងមួយនេះពិតជាល្អមើលផងដែរ ដូចនេះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាពទាំងអស់នេះដូចខាងក្រោម៕


















































No comments