ពិតជាអាណិតណាស់!!! បណ្ឌិត ស៊ុយ សារ៉េត នៅពេលនេះ ត្រូវក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ប្រទេសថៃ ដោយសារតែ...
នៅមុននេះបន្តិចបើយោងតាមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបញ្ជាក់ឲ្យដឹងថា ស្ថានភាពជំងឺរបស់ បណ្ឌិត ស៊ុយ សារ៉េត នៅមិនទាន់ធូរស្បើយនៅឡើយទេ ដោយក្នុងខណៈពេលនេះត្រូវបានក្រុមគ្រួសាររបស់លោក បញ្ជូនទៅកាន់ មន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ប្រទេសថៃ ដោយក្នុងនោះ លោក ផែង វណ្ណៈ បានបញ្ជាក់យ៉ាងច្បាស់ពីស្ថានភាពជំងឺរបស់លោកថា៖
"លោកគ្រូ ស៊ុយ សារ៉េតបានចេញពីមន្ទីរពេទ្យវៀតណាម ហើយកំពុងបន្តចូលមន្ទីរពេទ្យបំរុងរ៉ាត់ ប្រទេស ថៃ ដើម្បីព្យាបាលកន្លែងរបួសចំនួនបួនចំណុចដែលនៅតែធ្ងន់ធ្ងរដដែល ។
១. បញ្ហាត្រចៀកឆ្វេងថ្លង់ស្ដាប់អត់ឮ
២. ភ្នែកឆ្វេងមើលស្រវាំងឃើញព្រាល ទឹកភ្នែកហូរក្ដៅហើយឈឺ ( បែកសសៃកែវភ្នែក )
៣. ឆ្អឹងថ្ពាល់ឆ្វេងបាក់ឆ្អឹងប្រម៉ាណ ៨០%
៤. ក្រអូមមាត់នឹងធ្មេញបាក់អស់ចំនួន ១១ ធ្មេញ នៅវិលមុខ ឈឺក្បាលរកក្អួតម្ដងម្កាល ។
សូមទេវតាឆ្នាំថ្មីតាមថែរក្សាលោកគ្រូអោយបានឆាប់ជាសះស្បើយដើម្បីវិលត្រលប់មកបង្រៀនសិស្សវិញ ។"
គួររំលឹកឡើងវិញផងដែរថា រឿងរ៉ាវដែលត្រូវបានប្រជាពលរដ្ឋ តាមវាយ និងបំផ្លាញរថយន្តនារបស់បណ្ឌិត ស៊ុយ សារ៉េត បានកើតឡើងកាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ដែលរូបលោកគឺជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យកម្ពុជា មានកូន២នាក់ ប្រុសម្នាក់ និងស្រីម្នាក់ ហើយបន្ទាប់ពីពិនិត្យឃើញស្ថានភាពជំងឺធ្ងន់ធ្ងរ លោកត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យប្រទេសវៀតណាម ភ្លាមៗផងដែរ៕

Post a Comment