ដល់កហើយពេលនេះ!!! លោក ព្រាប សុវត្ថិ កូរ អ្នកខេត្តសៀមរាប ឡើងផ្អើលតែម្តង (មានវីដេអូ)
កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ ផលិតកម្មរស្មីហង្សមាសបានបញ្ចេញចម្រៀង១បទទៀតហើយរបស់កំពូលតារាចម្រៀងជើងចាស់ដ៏ល្បីគឺលោក ព្រាប សុវត្ថិ ក្រោមចំណងជើងថា "មាន់ស្រែបន្លែស្រស់"។ បទចម្រៀងមួយបទនេះ ពិតជាប្លែកអារម្មណ៍ខ្លាំងណាស់ដល់ទស្សនិកជនទាំងឡាយ ព្រោះតែការស្លៀកពាក់បែបបុរាណ ហើយក្នុងបទមួយនេះក៏បានបញ្ចូលជាមួយចាបុីដងវែងរបស់ខ្មែរផងដែរ។
បន្ទាប់ពីបានស្តាប់បទនេះរួចមកមានទស្សនិកជនជាច្រើនក៏បានបង្ហាញនូវអារម្មណ៍ផងដែរថា៖ "តាំងតែពីកុមារាចេះស្ដាប់ចម្រៀងសម័យដំបូងគឺជាបទរបស់លោកពូនេះហើយ បទ (គ្រប់គ្រាន់) ដល់ពេលឥឡូវខ្ញុំអាយុជាង20 លោពូនៅតែជាលោពូមិនថាអ្នកចម្រៀងច្រើនប៉ុណ្ណាក៏ដោយ ចង់និយាយថាលោកពូនៅតែខ្លាំង។" មានអ្នកខ្លះបានបន្តទៀតថា៖ "បទនេះល្អណាស់ ទំនងមែន បងវត្តិសម្ដែងចឹងសមណាស់ I love
❤️ PSV RHM" ក៏មានអ្នកគាំទ្រផ្សេងទៀតបានឡើកឡើងថា៖ "បងព្រាប សុវត្តិ តែងខ្លូនជាតួដង្ខៅចឹងអីក៏សមម្លេះ"។ ហើយក៏នៅមាន comment ល្អៗជាច្រើនទៀតដែលយើងខ្ញុំមិនអាចលើកមកបញ្ជាក់ឲ្យអស់។
បន្ទាប់ពីបានស្តាប់បទនេះរួចមកមានទស្សនិកជនជាច្រើនក៏បានបង្ហាញនូវអារម្មណ៍ផងដែរថា៖ "តាំងតែពីកុមារាចេះស្ដាប់ចម្រៀងសម័យដំបូងគឺជាបទរបស់លោកពូនេះហើយ បទ (គ្រប់គ្រាន់) ដល់ពេលឥឡូវខ្ញុំអាយុជាង20 លោពូនៅតែជាលោពូមិនថាអ្នកចម្រៀងច្រើនប៉ុណ្ណាក៏ដោយ ចង់និយាយថាលោកពូនៅតែខ្លាំង។" មានអ្នកខ្លះបានបន្តទៀតថា៖ "បទនេះល្អណាស់ ទំនងមែន បងវត្តិសម្ដែងចឹងសមណាស់ I love

នៅក្នុងនោះផងដែរគេក៏បានឃើញលោកចូលរួមក្នុងកម្មវិធីតន្ត្រីរបស់ហង្សមាសនៅខេត្តសៀមរាប កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ដោយលោកក៏បានលើកយកបទមួយនេះផងដែរ ហើយបានធ្វើឲ្យទស្សនិកជនជាច្រើនបានហ៊ោរជាខ្លាំង ព្រោះតែការសម្តែងដ៏សមបំផុតរបស់លោក ជាមួយក្រុមការងារ។ ដូចនេះដើម្បីកុំឲ្យខាតពេលសូមទស្សនាចម្រៀងរបស់លោកទាំងអស់គ្នា៕
Post a Comment