កូនស្រីរបស់អ្នកស្រី ចេវ សុវឌ្ឍនា មានរៀបចំពិធីមួយជូនម្តាយ ជាមួយការបង្ហោះសារមួយឃ្លា ស្ទើរស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន
កាលពីពេលថ្មីៗនេះគេឃើញសារដ៏ក្តុក្តួលមួយរបស់កូនស្រី អ្នកស្រី ចេវ សុវឌ្ឍនា ដែលក្នុងនោះកូនម្នាក់នេះបានរៀបរាប់យ៉ាងកំសត់បំផុតដែលមានន័យខ្លឹមសារថាថា៖
"HBD mummy...🌹
ជារៀងរាល់ឆ្នាំ ពួកកូនតែងតែ surprise BD ម៉ាក់ ប៉ុន្តែឆ្នាំនេះគឺមិនដូចឆ្នាំមុនៗទៀតឡេីយ អ្វីៗមេីលទៅហាក់ដូចជាស្រឡះ ប៉ុន្តែនៅក្នុងចិត្តកូនពេលនេះគឺពិតជាងងឹតណាស់ និងបាត់បង់ភាពកក់ក្តៅដែលកូនធ្លាប់មានកន្លងមក។ កូននឹកម៉ាក់ខ្លាំងណាស់ សូម្បីតែយល់សប្តិក៏ឃេីញម៉ាក់ដែរ អាចថាមកពីកូននឹកម៉ាក់ពេកឫស្រមៃតែខ្លួនឯងពេកក៏ថាបាន ប៉ុន្តែការស្រមៃទាំងនោះមេីលទៅហាក់ដូចជាការពិតណាស់ ព្រោះកូនអាចនូវជាមួយម៉ាក់។ បេីអាចកូនចង់ឲពេលវេលាថយក្រោយណាស់ តែមិនអាចទេព្រោះពេលនេះអ្វីៗមិនដូចមុនឡើយ។ ទោះបីពេលខ្លះ កូនមិនដែរលេងដើចជាមួយម៉ាក់ច្រើន ប៉ុន្តែនៅពេលនិយាយជាមួយម៉ាក់ គឺកូនមានអារម្មណ៍ជិតស្និតណាស់ ហើយម៉ាក់ម្នាក់គត់ដែលដឹងពីកូន និងយល់ពីកូនបំផុត ទោះបីជាមិន និយាយមកក្រៅ ឫប្រាប់ម៉ាក់ ក៍ម៉ាក់ដឹងដែរ។

ម៉ាក់តែងតែនិយាយមក កូនថា »ម៉ាក់ជាម៉ាក់ឯង មិនបាច់លាក់ទេ« ពាក្យម៉ាក់ទាំងប៉ុន្មាន គឺកូនចាំជានិច្ច ហើយក៍ស្រក់ទឹកភ្នែកពេលនឹកម៉ាក់ម្តងៗ។ នឹកឃើញពេលដែរម៉ាក់សួរកូនថា» មិចឆ្នាំនឹងអត់ឃើញកូនឲកាដូម៉ាក់ចឹង?« កូនក៍និយាយលេងថា»អត់លុយផងម៉ាក់« ម៉ាក់ក៍សើច ប៉ុន្តែគឺកូនចង់ surprise នៅថ្ងៃ BD ម៉ាក់ តែពេលនេះគឺសល់ត្រឹមតែរូបថតប៉ុណ្ណោះ ម៉ាក់សួរកូនថា »ស្រឡាញ់ម៉ាក់ឫអត់« កូនក៍មិនបានឆ្លើយដែរនៅពេលនឹង គឺកូនគ្មានភាពក្លាហាននឹងប្រាប់ម៉ាក់ តែកូនពិតជាស្រឡាញ់ម៉ាក់ជាងនរណាទាំងអស់ កូនចង់ឱបម៉ាក់ នឹកម៉ាក់ នឹកស្នាមញញឹម នឹកអី្វៗ ដែរម៉ាក់និយាយមកកូន នឹងចង់ប្រាប់ពាក្យក្នុងចិត្តទៅម៉ាក់ ព្រោះម៉ាក់ជាមនុស្សដែរដឹងនិង យល់ពីកូនតែម្នាក់គត់ តែឥឡូវបានត្រឹមតែរូបថតប៉ុណ្ណោះ។ I love u mum...may ur soul Rest In Peace #260218"៕
Post a Comment