សាហាវណាស់លោកអើ!!! ហេតុអ្វីហ៊ាន អារ.ក ប្រពន្ធ និងកូន២នាក់ ខ្លួនឯងឲ្យស្លាប់ក្នុងថ្លុកឈាមអញ្ចឹង?
ត្បូងឃ្មុំ៖ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការខេត្តត្បូងឃ្មុំបានឲ្យដឹងនៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញនេះថា នៅ ភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីឃាតកម្មមួយបានកើតឡើងបណ្តាលឲ្យស្លាប់មនុស្ស៣នាក់ មានម្តាយ និងកូនប្រុស២នាក់។
លោកឧត្តមសេនីយ៍ទោ ស្នងការខេត្តបានបន្តថាជនរងគ្រោះទាំង៣នាក់រួមមានៈ ទី១- ម្តាយ ឈ្មោះ ឃាន សុខលាន ភេទស្រី អាយុ៤៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដូងឃុំ ថ្មពេជ្រ ស្រុកត្បូងឃ្មុំ ទី២-ឈ្មោះ ធឿន វណ្ណៈ (កូន) ភេទប្រុស អាយុ១៧ឆ្នាំ និងទី៣-ឈ្មោះ ធឿន ធារី (កូន) ភេទប្រុស អាយុ១១ឆ្នាំ ស្លាប់ដោយសារមានស្នាមកាំបិតអារក។ ប៉ុន្តែជនដៃដល់ជាឃាតករត្រូវបាន សមត្ថកិច្ច សន្និដ្ឋាន អាចជាប្តី ជនរងគ្រោះ។ បច្ចុប្បន្ន កំពុងស្រាវជ្រាវ ស្វែងរកចាប់ខ្លួន ។
សមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំ បាន ឲ្យដឹងថា នៅម៉ោង១២៖០០នាទីថ្ងៃត្រង់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨នេះ ដោយឈ្មោះ សេង នាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិរើល ឃុំដូនតី ស្រុកពញាក្រែក ត្រូវជាបងថ្លៃជនរងគ្រោះ បានយកផ្អកមកឲ្យជនរងគ្រោះ ឈ្មោះ ឃាន សុខលាន ភេទស្រីអាយុ៤៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដូងឃុំថ្មពេជ្រ ស្រុកខេត្តត្បូងឃ្មុំ។ ខណៈពេលមកដល់ឃើញផ្ទះស្ងាត់ខុសពីធម្មតា មិនឃើញបើកទ្វារលក់ដូរ ដូចសព្វដង ហើយគាត់ដើរចូល ដល់ក្រោមផ្ទះឃើញមានស្នាមឈាមហូរ តាមសរសរផ្ទះ ហើយបានឡើងទៅលើផ្ទះ រុញទ្វារចូលទៅឃើញជនរងគ្រោះ ដេកស្លាប់ទាំងអស់មានម្ដាយ និងកូនប្រុស២នាក់ទៀត។
ក្រោយទទួលបានព័ត៌មានកម្លាំងនគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មពេជ្រ ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប់ ចន្លោះម៉ោង១២៖០០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨។ បច្ចុប្បន្នជំនាញ កំពុងធ្វើការស្រាវជ្រាវ កសាងសំនុំរឿងតាមនិតិវិធី៕

Post a Comment