Header Ads

កក្រើកទៀតបាត់!!! បានមើលវីដេអូនេះហើយ បានដឹងថា នាយ ចឺម មានអ្នកគាំទ្រខ្លាំងប៉ុណ្ណា មិនឲ្យចាញ់បរទេសឡើយ (មានវីដេអូ)

កាលពីថ្ងៃទី០៦-០៨ ខែមេសា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ នៅខេត្តកំពង់ឆ្នាំង ក៏មានកម្មវិធី បុណ្យភូមិ ផងដែរ ដែលប្រារព្ធធ្វើឡើង នៅទីតាំង វត្តពលិបុព្វតារាម ហៅវត្តភ្នំសន្ទូច ស្ថិតនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមជាច្រើនពីសំណាក់បងប្អូនដែលនៅក្នុងខេត្តមួយនេះ ព្រមទាំងបណ្តាខេត្តផ្សេងៗ ហើយនៅក្នុងនោះផងដែរគេក៏បានឃើញការចូលរួមដឹកនាំលេងល្បែងប្រជាប្រិយ៍ខ្មែរដោយ លោកចឺម និងក្រុមការងារគាត់ជាច្រើនរូបថែមទៀត ដើម្បីបង្កើតបរិយាកាសអោយសប្បាយរីករាយ។


មួយវិញទៀតនោះ នាយ ចឺម និងក្រុមរាំរបស់គាត់ បានធ្វើឲ្យអ្នកចូលរួមនៅទីនោះបានស្រែកហ៊ោរយ៉ាងខ្លាំងនូវការសម្តែង និងច្រៀងរបស់លោកថែមទៀតផង។ នេះសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា នាយ ចឺម ពិតជាមានប្រជាប្រិយភាពខ្លាំងណាស់ ពីសំណាក់បងប្អូនទាំងឡាយ។ ក្រោយពេលបញ្ចប់ការច្រៀងលើកឆាកតន្ត្រី នាយ ចឺម ក៏បានថតរូបជាមួយអ្នកគាំទ្រជាច្រើន ដើម្បីរឹតចំណងមិត្តភាពមួយនេះឲ្យកាន់តែរឹងមាំថែមទៀត។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថា នាយ ចឺម ពិតជាមានការគាំទ្រ ដូចនេះមែនរឺក៏អត់ សូមទស្សនាវីដេអូទាំងអស់គ្នា៕

































No comments