Header Ads

អីយ៉ា អតីតបេក្ខជន The Voice Cambodia អុិន សេរីវង្ស ពីរនាក់លោក យាយ កូរពេញហ្វេសប៊ុកម៉ង (មានវីដេអូ)

នៅមុននេះបន្តិច គេឃើញក្នុងហ្វេសប៊ុកបុរសម្នាក់ឈ្មោះ អុិន សេរីវង្ស បានបង្ហោះរូបភាពដ៏ស្និតស្នាលបំផុតរវាងរូបលោកផ្ទាល់ និងលោកយាយម្នាក់ ហើយក្នុងនោះផងដែរ ក៏បានធ្វើឲ្យទស្សនិកជនជាច្រើនសើចស្ទើររឹងពោះទៅហើយ ព្រោះលោកយាយពូកកែភ្ញាក់ រីឯចៅរបស់គាត់វិញពូកែកូរតែម្តង ដែលជាហេតុធ្វើឲ្យមិត្តក្នុងហ្វេសប៊ុកជាច្រើនមានការចែករំលែកតៗគ្នាគ្រាន់ទុកទស្សនាកម្សាន្តមួយនេះ ព្រោះកម្រឃើញណាស់នូវសកម្មភាពគោរពស្រឡាញ់ ពោរពេញដោយភាពកក់ក្តៅដូចនេះនោះ។


ដោយក្នុងនោះម្ចាស់ហ្វេសប៊ុកខាងលើ ក៏បានសរសេរសារបន្ថែមទៀតផងដែរថា៖ "#មកទៀតហើយជីដូនកំពូលភ្ញាក់ចៅកំពូលកូ😂😂😂ចូលឆ្នាំថ្មីចៅសូមជូនពរអោយអាម៉ាមានតែអាយុវែងសុខភាពល្អមានតែគេស្រលាញ់ចូលចិត្តអោយច្រើនៗណាអាម៉ា❤️❤️❤️ចៅស្រលាញ់អាម៉ា❤️❤️❤️My Grandmother 👵 ហើយក៏សូមជូនពរអោយលោកយាយរបស់ខ្ញុំដែលរស់នៅភ្នំពេញដូចគ្នាដែរ🙏🙏🙏❤️❤️❤️❤️ផ្ញើរជូនដល់បងប្អូនកូនក្មួយពិសេសចៅៗនឹងតែម្តងចង់ប្រាប់ថាអាម៉ានៅស្អាត នឹងCute ដដែលទេ❤️😘😘"។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាដូចខាងក្រោមនេះទាំងអស់គ្នា។


គួរបញ្ជាក់ឡើងវិញផងដែរថា លោក អុិន សេរីវង្ស ធ្លាប់ជាបេក្ខជនមួយរូបដែលធ្លាប់ប្រឡងក្នុងកម្មវិធីពិភពលោក The Voice Cambodia រដូវកាលទី 2 ដែលលោកមានសមត្ថភាពខ្លាំងអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រាត់ ផងដែរ៕






















No comments