ព្រោះតែឱកាសពិសេសនេះហើយ ទើបធ្វើឲ្យលោក ជា វិបុល ដឹកដៃភរិយា ទៅក្រៅប្រទេស
បន្ទាប់ពី លោក ជា វិបុល ដែលជាពិធីករបានសាងគ្រួសារជាមួយនឹងភរិយា អ្នកនាង គង់ សុជាតិ ឃើញថាតារាទាំងពីរដួងនៅតែបន្តអាជីពជាពិធីការិនី និងពិធីករដដែល។ ស្របពេលជាមួយគ្នានេះដែរ ប្រជាប្រិយភាពរបស់តារាទាំងពីរនេះកាន់តែទទួលបានការគំាទ្ររឹតតែខ្លាំង ព្រមទាំងមានមុខមាត់នៅក្នុងកម្មវិធីធំៗជាច្រើនផងដែរ ហើយបើនិយាយពីជីវិតនៅក្នុងគ្រួសាររបស់អ្នកទាំងពីរកាន់តែមានសុភមង្គល ក្រោយទទួលបានចំណងដៃកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់។
ចំណែកកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ លោក ជា វិបុល បានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយជូនភរិយាជាទីស្រឡាញ់របស់លោក ព្រោះថ្ងៃនេះជាថ្ងៃខួបកំណើតរបស់អ្នកនាង គង់ សុជាតិ ហើយលោកក៏បានសរសេរសារដ៏ខ្លីមួយផងដែរថា៖ "០៨/០៤/១៨ ឆ្នាំនេះមានបាច់ផ្កាមួយបាច់ មកសឺបប្រាយប្រពន្ធ រីករាយថ្ងៃកំណើតប្រពន្ធសម្លាញ់ សូមអោយអូនមានសុខភាពល្អ ជោគជ័យគ្រប់ការងារ និងសំណាងល្អ"។

Post a Comment