Header Ads

ពិធី​ករ​ សាយ រតនៈ ​បានជួយជ្រោមជ្រែងរឿងមួយនេះ ជូនលោក អ៊ិត សេដ្ឋា បានស្រេចហើយ (មានវីដេអូ)

កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ ដែលទើបតែកន្លងទៅថ្មីៗនេះ គេឃើញ ពិធី​ករ​ សាយ រតនៈ បានធ្វើការ Live វីដេអូមួយ ដោយលោកបានជួយជ្រោមជ្រែងធ្វើ ចេតិយ ជូនលោក អ៊ិត សេដ្ឋា បានសម្រេចហើយ ដែលចំណាយអស់ ៦ពាន់ដុល្លារសហរដ្ឋអាមេរិក ហើយថវិកាទាំងអស់នេះគឺបានមកពីការជួយឧបត្ថម្ភពីសប្បុរសជនទាំងក្នុង និងក្រៅស្រុក ផងដែរ។ ចំណែកឯ ធាតុលោក អ៊ិត សេដ្ឋា និងអ្នកមានគុណរបស់គាត់ នឹងធ្វើពិធីយកទៅតម្កល់ក្រោយចូលឆ្នាំខ្មែរហើយ នេះបើតាមការបញ្ជាក់ពីលោក សាយ រតនៈ តាមរយៈការ live វីដេអូ។


ចំពោះ ចេតិយ របស់លោក អ៊ិត សេដ្ឋា នេះ គឺស្ថិតនៅវត្តឧត្តរាវត្តី ស្ថិតសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ជិតស្ថានីយ៍ទូរទស្សន៍ CTN តែម្ដង។ គួររំលឹកឡើងវិញផងដែរថា លោក អ៊ិត សេដ្ឋា បានទទួលមរណភាព នៅម៉ោងប្រមាណ២៖២៥នាទី រសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ ព្រោះស្ថានភាពជំងឺរបស់ធ្ងន់ធ្ងរពេក មិនអាចជួយសង្គ្រោះបាន៕



















No comments