Header Ads

ឯកឧត្ដម​ ខៀវ​ កាញារឹទ្ធ សរសើរ នាយ ពែក មី និងនាង ខ្ញុង ក្នុងពិធីកាត់សក់កូនកំលោះ ក្រមុំ ពិកាភ្នែក​ទាំងសងខាង ដោយមិនយកលុយ

ភ្នំពេញ៖ សូមសរសើរដល់ទឹកចិត្តរបស់ នាយ ពែក មី និងនាង ខ្ញុង ដោយបានចំណាយពេលវេលាក្នុងកម្មពិធីមង្គលការកូនកំលោះកូនក្រមុំពិកាភ្នែក​ទាំងសងខាង ដើម្បីធ្វើពិធីកាត់សក់បង្កក់សិរីដល់កូនប្រុសកូនស្រីឲ្យរកទទួលទានមានបាន និងសុខដុមរមនា ដោយអ្នកទាំងពីរមិនបានយកលុយទេ។


ក្នុងនោះផងដែរ គេក៏បានឃើញ ឯកឧត្ដម​ ខៀវ​ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏មានវត្តមានចូលរួមនៅទីនោះដែរ ដោយលោកបានបញ្ជាក់ថា "ចាប់ផ្តើម​ពិធី​កាត់​សក់​ ។ លោក​ ពែកមី​ មក​ជួយ​ដោយ​មិន​យក​កម្រៃ​អ្វី​ទាំងអស់"។ លោកក៏បានបន្តទៀតថា "ថ្ងៃ​នេះ​ មក​ជា​តំណាង​សម្តេចតេជោ​ ធ្វើ​ជា​មេបា​កូន​កម្លោះ​ ក្រមុំ​ពិការ​ភ្នែក​"។ គួរបញ្ជាក់ផងដែរថា កន្លងទៅនាយ ពែក មី និងនាង ខ្ញុង តែងតែចូលរួមកិច្ចការមនុស្សធម៌ជាញឹកញាប់ផងដែរ ក្រៅពីការសម្តែង និងមុខរបរផ្សេងៗរបស់ពួកគាត់ទាំងពីរ៕

























No comments